Yearendyearend1140x150

កម្មករថៃ៣០នាក់រួចជីវិតបន្ទាប់ពីភ្លើងឆេះឡាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្តថៃដែលបានឆាបឆេះ

កានចាន់បុរី៖ ប៉ូលីសថៃបាននិយាយថា កម្មករប្រហែល ៣០ នាក់បានរួចផុតពីសេចក្តីស្លាប់បន្ទាប់ពីរថយន្តក្រុងដែលពួកគេកំពុងធ្វើដំណើរបានឆេះនៅក្នុងស្រុក ថាមឿង កាលពីថ្ងៃចន្ទ នេះបើយោងតាមចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស៌្តី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក នៅលើកំណាត់ផ្លូវលេខ៣២០៩ ត្រង់មុខសាលា Ban Huai Rai ក្នុងឃុំផាងទ្រូ ស្រុកថាមឿង ។ ឡានក្រុងបានដឹកកម្មករ ៣០ នាក់របស់ក្រុមហ៊ុន Vita Food Ltd ពី តាបុនសែនតូ ក្នុងស្រុក ថាមឿង ទៅកាន់រោងចក្រថ្មីនៅ តាមបុនណាតាយ៉ា ។

បើតាមកម្មករបានឲ្យដឹងថារថយន្តក្រុងបានឆ្លងកាត់សាលារៀនមួយចំពេលម៉ាស៊ីនបានផ្ទុះឆេះបណ្តាលឲ្យមានផ្សែងហុយចេញពីម៉ាស៊ីនឡាន។ ដោយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយអ្នកបើកបររថយន្តបានឈប់រថយន្តនៅតាមផ្លូវទុកឲ្យកម្មករចុះទៅកន្លែងសុវត្ថិភាព។

ជាមួយគ្នានេះដែរ រថយន្តពន្លត់អគ្គិភ័យ៤គ្រឿងរបស់រដ្ឋបាលមូលដ្ឋាននៅក្បែរនោះត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ។ ភ្លើងត្រូវបានគ្រប់គ្រងបានក្នុងរយៈពេល ២០ នាទី ប៉ុន្តែរថយន្តក្រុងបានខូចខាតទាំងស្រុង ខណៈការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង