Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ប៉ូលីសឡាវព្រមានពីហានិភ័យដែលពលរដ្ឋសម្រុកទិញ«ប្រេងផ្ទុកក្នុងផ្ទះ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នក​បើក​បរ​ទិញ​សាំង​ក្នុង​ដប​ប្លាស្ទិក​ពី​អ្នក​លក់​បន្ត​តាម​ផ្លូវ

វៀងចន្ទន៍៖ប្រជាជនឡាវមួយចំនួនធំបាននាំគ្នាសម្រុកទិញប្រេងឥន្ធនៈទុកក្នុងផ្ទះរៀងៗខ្លួនបន្ទាប់ពីប្រទេសនេះកំពុងរងគ្រោះដោយបញ្ហាប្រេងសាំងឡើងថ្លៃបូករួមទាំង ទំនិញក្នុងប្រទេសឡើងថ្លៃ។ ការទិញប្រេងសាំងស្តុកទុកក្នុងផ្ទះនេះត្រូវបានប៉ូលីសឡាវព្រមានថាអគ្គីភ័យអាចនិងឆាបឆេះប្រសិនបើប្រជាជនឡាវពុំមានការប្រុងប្រយ័ត្ន។

លោកវរសេនីយ៍ទោ Khamphet Dalavong ប្រធាននាយកដ្ឋានគ្រប់គ្រង និងបង្ការអគ្គិភ័យក្រុងវៀងចន្ទន៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការស្តុកសាំងក្នុងដបប្លាស្ទិក ឬធុងដែលងាយឆេះ បង្កហានិភ័យអគ្គីភ័យយ៉ាងខ្លាំង។ លោកបានបន្តថា ការទុកឥន្ធនៈក្នុងបរិយាកាសមិនមានខ្យល់ ក្តៅ ឬសើម អាចបង្កឱ្យមានការឆាបឆេះយ៉ាងឆាប់រហ័ស ជាពិសេសប្រសិនបើមានឥន្ធនៈ សារធាតុគីមី ឬវត្ថុងាយឆេះខ្លាំងផ្សេងទៀតនៅក្បែរនោះ។

ជាមួយគ្នានេះដែរអាជ្ញាធររាជធានីបានចាត់តាំងក្រុមការងារដែលនឹងព្រមាននិងអប់រំបុគ្គលដែលលក់សាំងដោយខុសច្បាប់នៅតាមតូបតាមផ្លូវ។ ក្រៅពីខុសច្បាប់ អាជ្ញាធរនិយាយថាអ្នកលក់សាំងបែបនេះក៏ជាចូលរួមចំណែកក្នុងការបង្កគ្រោះថ្នាក់ផងដែរ។

យ៉ាណាមិញអ្នកបើកបររថយន្តទូទាំងប្រទេសបានស៊ូទ្រាំនឹងការខ្វះខាតប្រេងឥន្ធនៈអស់ជាច្រើនសប្តាហ៍ ជាមួយនឹងសញ្ញាព្រមានជាមុន នៅពេលដែលមន្រ្តីពាក់ព័ន្ធបានព្រមានថាប្រេងឥន្ធនៈអាចនិងអស់នៅចុងខែមីនានេះ។ វិបត្តិប្រេងឥន្ធនៈជាសញ្ញាបង្ហាញថាបញ្ហាហិរញ្ញវត្ថុរបស់ឡាវកាន់តែធ្ងន់ធ្ងរទៅៗ។ ភាពតក់ស្លុតដែលបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ឡើងក្នុងអំឡុងពេលជំងឺរាតត្បាត។

គួរបញ្ជាក់ថារូបិយប័ណ្ណដែលធ្លាក់ចុះយ៉ាងឆាប់រហ័សបានមើលឃើញថាប្រទេសនេះប្រើប្រាស់ទុនបំរុងប្តូរប្រាក់បរទេសស្ទើរតែទាំងអស់របស់ខ្លួន ដែលធ្វើឱ្យប្រទេសនេះមិនអាចនាំចូលឥន្ធនៈគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជនរបស់ខ្លួន៕




Khcct banner

អត្ថបទទាក់ទង