Yearendyearend1140x150

ដំរីព្រៃ«អាយុ១៥ឆ្នាំ»ស្លាប់ដោយសារជំងឺទឹកនោមផ្អែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ដំរី​ព្រៃ​មួយ​ក្បាល​បាន​ងាប់​ក្នុង​ព្រៃ​ក្នុង​ខេត្ត Kanchanaburi កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​កើត​ជំងឺ​ទឹក​នោម

កានចាន់ប៊ូរី៖ មន្ត្រីសត្វព្រៃបាននិយាយថា ដំរំព្រៃមួយក្បាលបានស្លាប់កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីវាត្រូវបានរកឃើញថាមានផ្ទុកជំងឺទឹកនោមផ្អែមនៅក្នុងព្រៃមួយកន្លែងក្នុងស្រុកស៊ីសាវ៉ាតកាលពីថ្ងៃមុន នេះបើយោងតាមការផ្សាយរបស់កាសែតថៃបាងកកប៉ុស៌្តី។

លោក Paitoon Intarabut ប្រធានដែនជម្រកសត្វព្រៃ Salak Phra ស្រុក Muang បាននិយាយថាសត្វដំរី pachyderm បានស្លាប់នៅម៉ោង ៣.០៥ រសៀល បើទោះបីជាមានការខិតខំប្រឹងប្រែងពីពេទ្យសត្វដើម្បីជួយសង្គ្រោះវាក៏ដោយ។ លោកបន្តថាដំរីអាយុប្រហែល១៥ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃក្បែរភូមិម៉ុងក្រចេះ ក្នុងឃុំថាក្រដាន ដោយអ្នកភូមិបានប្រាប់អង្គភាពការពារព្រៃឈើកែងខេប នៅវេលាម៉ោង២រសៀលថ្ងៃសៅរ៍។

ក្រុមពេទ្យសត្វមកពីការិយាល័យតំបន់ការពារទី ៣ ក្នុងខេត្ត បានផង Phetchaburi ត្រូវបានបញ្ជូនដល់កន្លែង ហើយបានរកឃើញស្នាមរបួសហើមធំមួយនៅជើងខាងស្តាំផ្នែកខាងមុខរបស់សត្វដំរី ដែលបណ្តាលឱ្យវាកើតជំងឺ ឬឆ្លងមេរោគក្នុងឈាមដោយបាក់តេរី។ ពេទ្យសត្វបានព្យាយាមជួយសង្រ្គោះដំរីដោយប្រើប្រាស់ថ្នាំព្យាបាលច្រើនប្រភេទ ប៉ុន្តែមិនបានផលឡើយ។ សំណាកសរីរាង្គខាងក្នុងរបស់វាត្រូវបានប្រមូលយកទៅពិនិត្យដោយអង្គភាពប្រតិបត្តិការវិទ្យាសាស្ត្រសត្វព្រៃ នៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ ហើយដំរីដែលស្លាប់នោះត្រូវបានមន្រ្តីពាក់ព័ន្ធយកទៅកប់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង