Yearendyearend1140x150

ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើង៥០ភាគរយទោះបីជាមានការដាក់ទណ្ឌកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើង៥០ភាគរយទោះបីជាមានការដាក់ទណ្ឌកម្ម ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយនៅក្នុងរបាយការណ៍ទីផ្សារប្រចាំខែចុងក្រោយរបស់ខ្លួនថា ប្រទេសរុស្ស៊ី បានឃើញប្រាក់ចំណូលពីការនាំចេញប្រេងកើនឡើង ៥០ ភាគរយចាប់តាំងពីដើមឆ្នាំ ២០២២ ទោះបីជាមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មដោយបណ្តាប្រទេសលោកខាងលិចបន្ទាប់ពី "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។

របាយការណ៍បានបង្ហាញថា ប្រទេសរុស្សីរកបានប្រហែល ២០ ពាន់លានដុល្លារក្នុងមួយខែក្នុងឆ្នាំ ២០២២ ពីការលក់ប្រេងឆៅ និងផលិតផលពាក់ព័ន្ធរួមគ្នា។

ប្រទេសរុស្ស៊ីលក់ផលិតផលប្រេងប្រហែល៨លានបារ៉ែលក្នុងមួយថ្ងៃ ដល់អតិថិជនពិភពលោករបស់ខ្លួន រួមទាំងសហភាពអឺរ៉ុប ដែលនៅតែជាទីផ្សារថាមពលដ៏ធំបំផុតរបស់រុស្ស៊ីដែលមានចំនួន ៤៣ ភាគរយនៃបរិមាណនាំចេញសរុប ទោះបីជាមានទណ្ឌកម្មក៏ដោយ។

សូមបញ្ជាក់ថា ប្រទេសលោកខាងលិចបានធ្វើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់លើបុគ្គល ឥស្សរៈជន អ្នកនយោបាយ ក្រុមហ៊ុន ធនាគារ ការដឹកជញ្ជូន និង វិស័យផ្សេងៗទៀត។ តែទោះជាយ៉ាងណាអឺរ៉ុបនៅមិនទាន់សម្រេចបាននៅឡើយថាតើ ខ្លួនអាចហាមឃាត់ប្រេងពីរុស្ស៊ីទាំងស្រុងឬយ៉ាងណា ដោយសារប្រទេសអឺរ៉ុបមួយចំនួនពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង