Cct850x100 1

សម្តេចហ៊ុនសែន៖ពលរដ្ឋខ្មែរធ្វើដំណើរមកកម្ពុជាមិនតម្រូវឱ្យមាន«វិញ្ញាបនប័ត្របញ្ជាក់សុខភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​សម្តេច​ ហ៊ុន​ សែន​ 

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​សម្តេច​ ហ៊ុន​ សែន​ នៅថ្ងៃទី២៧​ ឩសភា​ ២០២០​នេះ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

តាមរយៈបណ្តាញទំព័រហ្វេសប៊ុកផ្លូវការ សម្តេចហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ "នៅថ្ងៃទី២៧​ ឩសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។"។

ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចបានសង្កត់ធ្ងន់ថា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ៕

Khcct banner

អត្ថបទទាក់ទង