Yearendyearend1140x150

កងទ័ពរុស្ស៊ីបានរកឃើញ«សៀវភៅយោធាជាភាសាអង់គ្លេស»នៅក្នុងបន្ទាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កាលពីថ្ងៃទី ៨ ឧសភា ផ្សែងហុយចេញពីរោងចក្រដែក Azov ក្នុងទីក្រុង Mariupol ។ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (រូបថតដោយ Victor)

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានផ្កាយរណបរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី១១ ខែឧសភា ថា កងទ័ពរុស្ស៊ីបានរកឃើញសៀវភៅសិក្សាជាភាសាអង់គ្លេសយោធានៅមូលដ្ឋានមួយ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងយោធាអ៊ុយក្រែន "Azov Battalion" នៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន។

សៀវភៅសិក្សានេះ មានឈ្មោះថា "Battle Military English" ដែលបោះពុម្ពដោយក្រុមហ៊ុនបោះពុម្ព Macmillan របស់អង់គ្លេស។ សៀវភៅសិក្សានេះ គ្របដណ្តប់ប្រវត្តិសាស្រ្តរបស់អង្គការណាតូ រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួន និងដំណាក់កាលនៃការពង្រីក ក៏ដូចជាការអនុវត្តស្តង់ដារ និងបទប្បញ្ញត្តិសម្រាប់កងទ័ពអាមេរិក និងអង់គ្លេស ជាមួយនឹងជំពូកស្តីពីការបង្កើតកងទ័ព ជួរ និងផ្លាកសញ្ញារៀងៗខ្លួន។

នៅក្នុងលំហាត់ក្រោយសាលា មានការបង្រៀនអំពីរបៀបអានផែនទី NATO រួមទាំងការណែនាំនិមិត្តសញ្ញាផែនទី NATO ទូទៅ ដែលត្រូវបានប្រើដើម្បីសម្គាល់ប្រភេទផ្សេងគ្នានៃអង្គភាពប្រយុទ្ធ និងបន្ទាយ។

សៀវភៅសិក្សានេះក៏ណែនាំអំពី "មេដឹកនាំយោធា" រួមទាំងប្រធានាធិបតីអាម៉េរិកទីមួយ George Washington ឧត្តមសេនីយ៍អាមេរិកដ៏ល្បីល្បាញ George Patton ក្នុងសង្គ្រាមលោកលើកទី ២ និង Marshal Erwin Rommel ណាស៊ីអាល្លឺម៉ង់។

ដោយផ្អែកលើភស្តុតាងនេះ ភាគីរុស្ស៊ីបានចោទប្រកាន់ថា កងវរសេនាតូច Azov គឺជាអង្គការយោធានេអូណាស៊ី ហើយថាក្រុង Mariupol គឺជាជំរុំមូលដ្ឋានរបស់កងវរសេនាតូច Azov ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង