Cc time
Cct850x100 1
Itt 0  web banner

Update៖ប្រេងសាំងធម្មតាឡើងថ្លៃដល់៥៥៥០៛ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥៨០០៛

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៧១០ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៩៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២២ នឹងចុះមក ៥.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ តម្លៃលក់រាយប្រេងសាំងធម្មតាត្រូវលក់តម្លៃ៥,២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៦០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល៕ 



Khcct banner

អត្ថបទទាក់ទង