Yearendyearend1140x150

មន្រ្តីថៃប្រាប់ពលរដ្ឋ«ឲ្យប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់នាឆ្នាំនេះ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹកជំនន់នៅថៃកាលពីឆ្នាំ ២០១១

បាងកក៖ នាយកដ្ឋានធារាសាស្ត្រថៃកំពុងរៀបចំទប់ទល់នឹងការកើនឡើងហានិភ័យនៃទឹកជំនន់ជាមួយនឹងបរិមាណទឹកភ្លៀងកាន់តែច្រើនដែលរំពឹងទុកនៅក្នុងឆ្នាំនេះ ដែលមន្រ្តីថៃបានព្រមានថាទឹកភ្លៀងឆ្នាំនេះអាចបង្កទៅជាទឹកជំនន់ធំបាន។

បើតាមនាយកដ្ឋានថៃព្យាករណ៍ថាបរិមាណទឹកសរុបក្នុងឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន នេះបើតាមប្រធានក្រុមហ៊ុន Prapit Chanma បាននិយាយ។ លោក Prapit បាននិយាយថា នាយកដ្ឋានបានព្យាករណ៍ថាទឹកចំនួន ៥.៩ ពាន់លានម៉ែត្រគូបនឹងបន្តធ្លាក់រហូតដល់ចុងខែតុលាទើបធូរស្បើយ។លោកបានបន្តថា កាលពីឆ្នាំមុន មានទឹកចំនួន ៥ពាន់លានម៉ែត្រគូប។ លោកបានថ្លែងថា ការិយាល័យធារាសាស្ត្រប្រចាំតំបន់របស់នាយកដ្ឋាននឹងមានវិធានការដើម្បីដោះស្រាយបញ្ហាទឹកជំនន់។ លោក Prapit សង្គត់ធ្ងន់ថា នាយកដ្ឋានបានទទួលជោគជ័យជាមួយនឹងការគ្រប់គ្រងទឹករបស់ខ្លួនក្នុងរដូវប្រាំង ដោយគ្មានតំបន់ប្រកាសថាពួកគេកំពុងរងគ្រោះពីវិបត្តិដូចគ្រោះរាំងស្ងួត។

ជាមួយគ្នានេះដែលលោកថា នេះគឺដោយសារតែការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ បើទោះបីជាការប្រើប្រាស់ទឹកហួសពីផែនការគ្រប់គ្រងទឹកយ៉ាងណាក៏ដោយ។ ចាប់ពីឆ្នាំមុនដល់ចុងខែមេសា ប្រទេសនេះបានប្រើប្រាស់ទឹកចំនួន ២២,៩៩ ពាន់លានម៉ែត្រគូបដែលខ្ពស់ជាងបរិមាណដែលបានគ្រោងទុកត្រឹមតែ ២២.២៨ ពាន់លានម៉ែត្រគូបតែប៉ុណ្ណោះ។ លោកក៏បានបញ្ជាក់ផងដែរនូវផ្ទៃដីដាំដុះចំនួន ៨.១១ លានរ៉ៃនៅទូទាំងប្រទេស ធៀបនឹង ៦.៤១ លានរ៉ៃដែលបានគ្រោងទុក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sri-on មានប្រសាសន៍ថា អាងទន្លេនីមួយៗគួរតែមានផែនការផ្ទាល់ខ្លួនសម្រាប់ការគ្រប់គ្រងទឹក។ គាត់បាននិយាយថាស្ថានភាពនីមួយៗគឺខុសគ្នា ដូច្នេះហើយពួកគេម្នាក់ៗមានតម្រូវការជាក់លាក់។ លោក Chalermchai បានបន្ថែមថា ភាគីពាក់ព័ន្ធនីមួយៗគួរតែសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសន្សំសំចៃទឹករបស់ពួកគេ ទោះបីជាមានបរិមាណទឹកច្រើននៅក្នុងអាងស្តុកទឹកក៏ដោយ។ នាយកដ្ឋានឧតុនិយមថៃ បាននិយាយថា បរិមាណទឹកភ្លៀងក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងមធ្យមភាគបន្តិច គឺប្រហែល ៣%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង