Yearendyearend1140x150

ចិនចាត់ទុកអ្នកមានគំនិត«ប្តឹងចិន»រឿងកូវីដ១៩ ជាគំនិតកូនក្មេងខុសទំនង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក វ៉ាងអ៊ី រូបភាពទី ភ្នាក់ងារ ព័ត៌មាន ស៊ីនហួ

ចិន៖សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានចាត់ទុកអ្នកមានគំនិតចង់ប្តឹងចិនពាក់ព័ន្ធរឿងកូវីដ-១៩ជាគំនិតកូនក្មេងនិងខុសទំនងបំផុត។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា និងចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៣ដែលបើកធ្វើនៅរសៀលថ្ងៃទី២៤ខែឧសភា លោកវ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖«ការចោទប្រកាន់ប្រទេសចិនកន្លងមក គឺគ្មានមូលដ្ឋានការពិត គ្មានភស្តុតាងខាងផ្លូវច្បាប់ ក៏ដូចជាមិនដែលកើតមានលើផ្ទៃអន្តរជាតិផងដែរ»។

រដ្ឋមន្រ្តីការបរទេសចិនរូបនេះ អះអាងថា វាជារឿងគួរឱ្យអស់សំណើច ដែលប្រទេសលោកខាងលិចដេញដោលទំនួលខុសត្រូវរបស់ប្រទេសចិននិងទារសំណងពីប្រទេសចិនដែលប្រឌិតឡើងដោយអ្នកនយោបាយមួយចំនួនរបស់លោកខាងលិច ហើយក៏បានធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់ថា ការចោទប្រកាន់ប្រទេសចិនពីសំណាក់អ្នកនយោបាយអាមេរិក និងលោកខាងលិចបែបនេះ គឺជាទង្វើមិនចេះច្បាប់ និងជាទង្វើរបស់ជនបាតផ្សារដែលប៉ុនប៉ងច្រានចោលទំនួលខុសត្រូវរបស់ខ្លួនដែលទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងប្រើលេសប្រជានិយមដើម្បីទម្លាក់បញ្ហាក្នុងប្រទេសទៅលើអ្នកដទៃ ។

បើតាមលោកវ៉ាង យី អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុសអាចកើតចេញពីគ្រប់ទីកន្លែងលើពិភពលោក ប្រទេសចិនក៏ជាអ្នករងគ្រោះពីជំងឺឆ្លងលើកនេះផងដែរ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិនបានកាត់ផ្តាច់មធ្យោបាយចម្លងនៃវីរុសក្នុងរយៈពេលដ៏ខ្លីបំផុត បានរារាំងដោយមានប្រសិទ្ធភាពនូវការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺឆ្លង ។បើនិយាយដល់ការដេញដោលទំនួលខុសត្រូវមែននោះ អាមេរិកគឺជាប្រទេសដែលត្រូវទទួលខុសត្រូវចំពោះការរាតត្បាតជាសកលនៃជំងឺឆ្លង ។

លោកវ៉ាង យី ក៏បានបញ្ជាក់ដែរថា ការចង់ប្តឹងប្រទេសចិន គឺជាគំនិតក្មេងខ្ចីខុសទំនងបំផុតនិងគ្មានភស្តុតាងទាល់តែសោះ ។ បើសិនជាអ្នកនយោបាយមួយចំនួនរបស់អាមេរិកធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ហើយចោទប្រទេសចិនដោយគ្មានហេតុផល នោះនឹងបំពានយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍សំខាន់នៃច្បាប់អន្តរជាតិ និងទំនាក់ទំនងអន្តរជាតិស្តីពីសមភាព និងអភ័យឯកសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង