Yearendyearend1140x150

កម្ពុជាមានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៣០ម៉ឺននាក់នៅចុងសប្ដាហ៍ទី១ខែឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចេញដើរកម្សាន្តនាពេលកន្លងទៅ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១,០២០នាក់, រាជធានីភ្នំពេញ ៤០,៤៨០នាក់, ខេត្តបាត់ដំបង ៣៤,៧៩០នាក់, ខេត្តកំពត ៣០,៧០៥នាក់, ខេត្តកែប ២៩,៥០៩នាក់, ខេត្តសៀមរាប ១៨,៦៩៦នាក់ និងខេត្តពោធិ៍សាត់ ១៥,១១១នាក់។

ជាមួយគ្នានេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី្រសួងទេសចរណ៍ បានបញ្ជាក់ថា នេះជាសប្តាហ៍ទី៣ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។

បើតាមឯកឧត្ដម ថោង ខុន ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង