Yearendyearend1140x150
Img 0571

ប្រតិបត្តិការមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញពី Azovstal ត្រូវបានបញ្ចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រតិបត្តិការមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញពី Azovstal ត្រូវបានបញ្ចប់ ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ ប្រតិបត្តិការមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol បានបញ្ចប់កាលពីថ្ងៃសៅរ៍។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ប្រតិបត្តិការដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានបញ្ចប់។ ដោយមនុស្សសរុបចំនួន ៥១ នាក់ក្នុងនោះមានបុរស ១៨ នាក់ ស្រី ២២ នាក់ និងកុមារ ១១ នាក់ត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk ក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ទាំងអស់ចេញពីរោងចក្រ Azovstal ។ នៅលើសមរភូមិ វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ុយក្រែន បង្ហាញពីដ្រូនបានបំផ្លាញនាវាចម្បាំងរុស្ស៊ី នៅជិតកោះពស់ ក្នុងសមុទ្រខ្មៅ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U ទៅលើជនស៊ីវិលនៅតំបន់ Kherson កាលពីថ្ងៃសៅរ៍។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី បានប្រើប្រាស់មីស៊ីល Iskander ដើម្បីដកអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ទៅកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ Kharkov ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង