Yearendyearend1140x150

ប្រជាជនហ្វីលីពីនរាប់លាននាក់«នាំគ្នាសម្រុកទៅបោះឆ្នោត»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​មណ្ឌល​បោះ​ឆ្នោត ខណៈ​ការ​បោះ​ឆ្នោត​បើកដំណើរការក្នុងប្រទេសហ្វីលីពីន នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២នេះ

ម៉ានីល៖ ការបោះឆ្នោតបានបើកទូទាំងប្រទេសនៅថ្ងៃច័ន្ទ ទី៩ ខែឧសភា សម្រាប់ការបោះឆ្នោតជាតិ ខេត្ត និងតំបន់ក្នុងប្រទេសហ្វីលីពីននេះបើយោងតាមការផ្សាយរបស់កាសែតសិង្ហបុរីស៊ីអិនអេ។

បើតាមមន្រ្តីបានឲ្យដឹងថា ប្រជាជនហ្វីលីពីនអាចបោះឆ្នោតនៅចន្លោះម៉ោង ៦ ព្រឹកដល់ម៉ោង ៧យប់ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី រួមទាំងប្រធានាធិបតីមួយ អនុប្រធានព្រឹទ្ធសភា សមាជិកសភា ព្រមទាំងមន្ត្រីមូលដ្ឋានផងដែរ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋហ្វីលីពិនម្នាក់ Jolito Catibog អាយុ ៦១ បានបង្ហាញអារម្មណ៌ថា“លោកពិតជារំភើបចិត្តព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ យើងនឹងជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសដែលត្រូវការការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ»។ លោកបន្តថា«ក្រោយការបោះឆ្នោតនេះ យើងក៏នឹងនៅតែមានការប្រុងប្រយ័ត្នផងដែរ លោកក៏សង្ឃឹមថាលទ្ធផលឆ្នោតនឹងប្រកាសដោយយុត្តិធម៌ជាទីបំផុត។

គួរបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន (COMELEC) បានបញ្ជាក់ថាមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៦៥,៧ លាននាក់នៅក្នុងប្រទេស។ មាន ១.៦៩ លាននាក់ផ្សេងទៀតនៅបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង