Yearendyearend1140x150

យុវជន៣៣នាក់ទទួលបានការបញ្រ្ជាបការយល់ដឹងពីការអភិរក្សប្រាសាទបុរាណ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ សិស្សានុសិស្សអនុវិទ្យាល័យស្រអែម សរុបចំនួន៣៣នាក់ នៅថ្ងៃទី០៧ ខែឧសភា ទទួលបានការបញ្រ្ជាបការយល់ដឹងពីការអភិរក្សប្រាសាទបុរាណ ពីក្រុមអ្នកជំនាញដឹកនាំរបស់លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងមន្រ្ដីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ។

គោលបំណងរបស់កម្មវិធី គឺចង់អប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីបញ្រ្ជាបការយល់ដឹងអំពីការអភិរក្ស ការថែរក្សាការពារប្រាសាទ ឬបុរាណដ្ឋាន ក្នុងគោលបំណងបណ្តុះស្មារតី ឲ្យចេះស្រលាញ់ ការពារសម្បត្តិវប្បធម៌ គុណតម្លៃបេតិកភណ្ឌនៅក្នុងតំបន់ដែលខ្លួនរស់នៅ។

ក្រុមអ្នកជំនាញបានធ្វើបទបង្ហាញទាក់ទងនឹងប្រធានបទដូចជា៖ ប្រវតិ្តសាស្រ្តប្រាសាទព្រះវិហារ ,កត្តាដែលបណ្តាលអោយប្រាសាទមានការខូចខាត,លក្ខណៈស្ថាបត្យកម្មប្រាសាទ និងជណ្តើរបុរាណ,ការសិក្សា និងជួសជុលប្រព័ន្ធផ្លូវទឹកបុរាណ,វឌ្ឍនៈភាពការងារគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ដំណាក់កាលទី១ ទី២ ទី៣ និងបញ្ហាប្រឈម,សិក្សាវិធីសាស្រ្តប្រើប្រាស់ថ្ម និងកាត់ថ្មថ្មី,ផាត់ពណ៌លើគំនូរបេតិកភណ្ឌ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង