Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានិងសមាគមធំៗ៦ប្រកាសគាំទ្រការបង្កើតច្បាប់ការពារសន្តិសុខជាតិតំបន់​«ហុងកុង»​

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានិងសមាគមធំៗ៦ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាបង្ហាញនូវជំហគាំទ្រដល់សភាប្រជាជនទូទាំងប្រទេសចិនក្នុងការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេស​ហុងកុង​ប្រទេសចិន។សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះផ្សាយដោយកាសែតសារព៍ត៌មានពាណិជ្ជកម្ម និងសារព័ត៌មានស៊ីស៊ីថាមស៍​។

ក្នុងសមាគមធំៗទាំងអស់នោះមាន ក្រុមប្រឹក្សាដើម្បីជំរុញបង្រួបបង្រួមប្រទេសចិនដោយសន្តិភាពនៅកម្ពុជា(Cambodia Council for Promotion of Peaceful National Reunification of China), មូលនិធិលើកកម្ពស់វប្បធម៌ចិននៅកម្ពុជា(The Foundation of Promoting Chinese Culture In Cambodia), មជ្ឈមណ្ឌលផ្តល់សេវាកម្មជំនួយដល់ជនជាតិនិងជាប់សែស្រឡាយចិនក្រៅប្រទេសនៅកម្ពុជា(Overseas Chinese Service Center), សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា, សភាពាណិជ្ជកម្មអាណិកជននិងធុរកិច្ចចិនហុងកុងនិងម៉ាកាវនៅកម្ពុជា(The China Hongkong & Macao Expatriate & Business Association of Cambodia) និងសភាពាណិជ្ជកម្មហុងកុងនៅកម្ពុជា បានចេញសេចក្តីថ្លែងកាណ៍ព្រមៗគ្នាដោយបង្ហាញពីការគាំទ្រដល់សភាប្រជាជនទូទាំងប្រទេសចិនក្នុងការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងប្រទេសចិន។

សេចក្តីថ្លែងកាណ៍ដែលចុះផ្សាយតាមកាសែតចិន“សារព៌ត៏មានពាណិជ្ជកម្ម​”។
សេចក្តីថ្លែងកាណ៍ដែលចុះផ្សាយតាមកាសែតចិន“សារព៌ត៏មានពាណិជ្ជកម្ម​”។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង