Yearendyearend1140x150

«ភ្នំប្រាំពីរ»ក្នុងខេត្តបាត់ដំបងត្រូវរដ្ឋាភិបាលបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 ភ្នំប្រាំពីរមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង។

ខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការសម្រេចដាក់«ភ្នំប្រាំពីរ» បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់។ «ភ្នំប្រាំពីរ»នេះមានផ្ទៃដីទំហំ ៣៥៣,៩(បីរយហាសិបបីហិចតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមអនុក្រឹត្យ មាត្រាទី២បានចែងថា គោលបំណងក្នុងការសម្រេចដាក់«ភ្នំប្រាំពីរ» បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិរួមមាន -ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ -កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ -ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតំលៃធំជាតិនៃតំបន់នេះសម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិនិងវប្បធម៌នៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះ គឺមានគោលបំណងក្នុងការផ្ដល់សេវាកម្មធម្មជាតិនិងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

ជាមួយគ្នានេះ យោងតាមអនុក្រឹត្យ មាត្រាទី៣បានចែងថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក«ភ្នំប្រាំពីរ»ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង