Yearendyearend1140x150

ថៃបើកព្រំដែនអូរស្មាច់មកកម្ពុជាបន្ទាប់ពីកូវីដធូស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្ត​ដឹក​ទំនិញ​ទីមួយ​ឆ្លង​ព្រំដែន​មក​កម្ពុជា​តាម​ច្រក​ចុង​ចោម​ក្នុង​ស្រុក​កាចាញ ភាគ​ខាង​ត្បូង​ខេត្ត​សុរិន្ទ បន្ទាប់​ពី​បើក​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ

ស៊ូរិន៖ ប៉ុស្តិ៍ច្រកចុងចោមនិងអូរស្មាច់ ជាប់ព្រំដែនកម្ពុជា បានបើកដំណើរការឡើងវិញនៅថ្ងៃសុក្រ ពីរឆ្នាំបន្ទាប់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនាថ្ងៃទី ៦ ឧសភានេះ។

បើយោងតាម អភិបាលខេត្តសុរិន្ទ លោក Suwapong Kitipatpibul និងអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសលបានឲ្យដឹងថាច្រកព្រំដែន កម្ពុជាថៃ ចុងចោមត្រូវបានអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរអាចឆ្លងដែនវិញបានធម្មតា។

ដោយឡែកអភិបាលខេត្តឧត្តរមានជ័យ បានស្នើឲ្យសមភាគីថៃ បន្ធូរបន្ថយការរឹតបន្តឹងចំពោះអ្នកកាន់លិខិតឆ្លងដែន និងបន្តការស្នាក់នៅក្នុងប្រទេសថៃពី ៣ ទៅ ៥ថ្ងៃ។ លោក Suwapong បាននិយាយថា សំណើនេះនឹងត្រូវបញ្ជូនទៅរដ្ឋាភិបាលកណ្តាលដើម្បីធ្វើការសម្រេចចិត្ត។ ប្រជាពលរដ្ឋដែលចូលមកប្រទេសថៃតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ គឺតម្រូវឱ្យអនុវត្តតាមនីតិវិធីនៃការចូលសុខភាពដែលកំណត់ដោយរដ្ឋាភិបាល។

គួរបញ្ជាក់ថា ច្រកចុងចោមស្ថិតនៅក្នុងស្រុកកាបឆេង ហើយភ្ជាប់ជាមួយអូរស្មាច់ក្នុងប្រទេសកម្ពុជា។ វាជាច្រកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍រវាងភាគឦសានប្រទេសថៃ និងកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង