Cc time
Cct850x100 1
Itt 0  web banner

អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងបណ្តាលឲ្យខូចខាតផ្លូវអស់ទឹកប្រាក់ជិត៩ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រថយន្ត​ដឹក​ប្រេង​ដែល​ឆេះ​បណ្តាល​ឲ្យ​ក្រឡាប់​លើ​ផ្លូវ​ហាយវេ HCMC-Trung Luong ក្នុង​ខេត្ត Long An កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២

ហូជីមិញ៖ រថយន្តដឹកប្រេងកាលពីថ្ងៃពុធបានឆាបឆេះនៅក្នុងខេត្តឡុងអានបានធ្វើឱ្យខូចខាតថវិកាដល់ទៅ ២ ពាន់លានដុង (៨៧,៥០០ ដុល្លារ) នៅលើផ្លូវហាយវេល្បឿនលឿនTrung Luong Expressway នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមមន្រ្តីបានឲ្យដឹងថា រថយន្តដឹកទំនិញទម្ងន់៥តោនបានផ្ទុះកង់លើកំណាត់ផ្លូវល្បឿនលឿនក្នុងក្រុងតាន់អាន នៃខេត្តឡុងអាន បណ្ដាលឱ្យក្រឡាប់របាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យឆេះ។ អ្នកបើកបរង្វៀន កុងសាង ឃើញភ្លើងឆេះចំហៀងរថយន្ត នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។ នៅពេលដែលគាត់បានបញ្ជូនធុងប្រេងពីទីក្រុងហូជីមិញទៅកាន់ដីសណ្ដទន្លេមេគង្គ។ មន្រ្តីបន្តថា តៃកុងឡានបានឈប់ឡានហើយប្រញាប់ចេញភ្លាម។ ប៉ុន្មាននាទីក្រោយមក ភ្លើងបានឆាបឆេះកាន់តែខ្លាំង ខណៈដែលប្រេងបានហៀរមកលើផ្លូវ ហើយវាបានរាលដាលតាមបណ្តោយផ្លូវហាយវេ ចម្ងាយ ១០០ ម៉ែត្រ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវពីទីក្រុងហូជីមិញ ទៅទីក្រុងឡុងអាន។

ជាមួយគ្នានេះដែរអគ្គីភ័យបានបំផ្លាញផ្ទៃផ្លូវ ដើមឈើ និងប្រព័ន្ធរបាំង។ លោក Nguyen Van Thanh ប្រធានរដ្ឋបាលផ្លូវលេខ៤ ក្រោមអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយសរុបដើម្បីជួសជុលការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២ ពាន់លានដុង (៨៧,៥០០ ដុល្លារ)។ លោកបន្ថែមថា ការងារជួសជុលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងសប្តាហ៍នេះ ខណៈអគ្គិភ័យនេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរបួសទេ ប៉ុន្តែបានឆេះរថយន្តអស់ទាំងស្រុងនឹងបណ្តាលឲ្យខូចខាតផ្លូវជាខ្លាំង ។

គួរបញ្ជាក់ថាផ្លូវ Trung Luong Expressway ដែលជាផ្លូវល្បឿនលឿនតែមួយគត់ដែលតភ្ជាប់ទីក្រុងភាគខាងត្បូងជាមួយដីសណ្តនោះ បានឃើញថាចរាចរណ៍កើនឡើង ៣០ ភាគរយ និងគ្រោះថ្នាក់ជាង ២០០ ចាប់តាំងពីការបើកដំណើរការឲ្យប្រើប្រាស់ផ្លូវតាំងពីឆ្នាំ ២០១៩មក។ ផ្លូវល្បឿនលឿននេះមានប្រវែង ៦២ គីឡូម៉ែត្រ អនុញ្ញាតឱ្យយានជំនិះធ្វើដំណើរក្នុងល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Khcct banner

អត្ថបទទាក់ទង