Yearendyearend1140x150

សមាគមមួយស្នើសុំធ្វើបាតុកម្មដើម្បីឆ្លងដែន តែត្រូវរដ្ឋបាលខេត្តបន្ទាយមានជ័យបដិសេធ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

បន្ទាយមានជ័យ៖ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានដាក់លិខិតទៅរដ្ឋបាលខេត្តបន្តាយមានជ័យ ដើម្បីស្នើសុំប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត គោលបំណងទាមទារ ស្នើសុំការអនុញ្ញាតរួមមាន ថ្មើរជើង រទេះ ទោចក្រយានយន្ត និងរថយន្ត អាចឆ្លងកាត់តាមច្រកទ្វារព្រំដែន។ប៉ុន្តែសុំណើរនេះត្រូវរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីជូនដំណឹង បដិសេធ។

សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានដាក់លិខិតទៅរដ្ឋបាលខេត្តបន្តាយមានជ័យ ដើម្បីស្នើសុំប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត។បាតុកម្មនេះនឹងធ្វើឡើងនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ផ្ដើមនៅថ្ងៃទី ១ មិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២០ ដោយមានប្រជាពលរដ្ឋខ្មែរ អាជីវករ អ្នកលក់ដូរ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី និងអ្នកប្រកបរបរសេដ្ឋកិច្ចចូលរួមបាតុកម្ម ដែលមានមនុស្សចំនួន ៥០០ នាក់ រទេះ១០០គ្រឿង និងឧគ្ឃោសនាសព្ទចំនួន ១គ្រឿង។

បើតាមលិខិតដាក់ស្នើទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ការធ្វើបាតុកម្មនេះ ប្រជាពលរដ្ឋមានគោលបំណងទាមទារ ស្នើសុំការអនុញ្ញាតរួមមាន ថ្មើរជើង រទេះ ទោចក្រយានយន្ត និងរថយន្ត អាចឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងលីក ដើម្បីបានចូលទៅលក់ដូរនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃវិញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០។

តែយ៉ាងណាក៏ដោយ ការស្នើនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានបដិសេធ ហើយពន្យល់ថា រដ្ឋាភិបាលកំពុងមានវិធានការទប់ស្កាត់ការរីករាលដាលជំងឺ Covid19 នៅទូទាំងប្រទេស និងការពង្រឹងការងារតាមដានការអនុវត្តវិធានការពាររលកទីពីរនៃការរីករាលដាលជំងឺCovid19 ដោយបន្តការហាមឃាត់មិនឲ្យជួបជុំ ឬជួបជុំរៀបចំពិធីណាមួយ ដែលចូលរួមច្រើន រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្លាប់បានអន្តរាគមន៍ រកដំណោះស្រាយ ដោយបានធ្វើលិខិតផ្លូវការជាលើកទី០២ ទៅអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ស្តីពីការសំរួលអាជីវករផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានចេញចូលទៅមើលតួឥវ៉ាន់របស់ខ្លួនក្នុង០១លើក ចំនួន២០នាក់។តែខាងភាគីថៃបានមិនឯកភាពនោះទេ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានព្រមានទុកជាមុនដល់លោកឌិន វុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់អង្គការសមាគមក្រៅរដ្ឋាភិបាល និងលក្ខន្តិកៈដែល តម្កល់ទុកនៅក្រសួងមហាផ្ទៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង