Yearendyearend1140x150

កម្ពុជាចំណាយទឹកប្រាក់ប្រមាណ៣០លានដុល្លារដល់កម្មករស្រី្តសម្រាលកូនជាង២៩ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ជាង២៩ម៉ឺននាក់ ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមសេចក្តីប្រកាស ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែម រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល (ប្រមាណ ៣០,១ លានដុល្លារអាមេរិក) ដោយគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង