Cc time
Cct850x100 1
Itt 0  web banner

ស.ស.យ.ករៀបចំសិក្ខាសាលាជាស៊េរីវគ្គទី៤ស្តីពីការសិក្សាជំនាញវិទ្យាសាស្ត្រពិត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សហភាពសហព័ន្ធកម្ពុជា ថ្ងៃទី០៥ ឧសភា បានរៀបចំសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ «ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព»។ នៅក្នុងសិក្ខាសាលានេះ បានលើកឡើងពី ជំនាញវិទ្យាសាស្ត្រសង្គម ដែលអាចផ្សារភ្ជាប់ជាមួយជំនាញវិទ្យាសាស្រ្តពិត និងចំនួនសិស្សានុសិស្សដែលកំពុង និងបានសិក្សាជំនាញបច្ចេកទេស ដែលហៅកាត់ថា TVET។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការសិក្សាមានបីកម្រិត គឺការសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់រៀន ការសិក្សារៀនសូត្រតាមរយៈការសង្កេត ការស្ដាប់នឹងការរៀនសូត្រពី Idol និងការយកទ្រឹស្ដីនឹងការរៀនសូត្រពីអ្នកដទៃមកអនុវត្ត។ លោកបានបន្ថែមថា ការសិក្សា មិនត្រឹមតែរៀនដើម្បីប្រឡងជាប់នោះទេ គឺរៀនដើម្បីយកមកប្រើប្រាស់។

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ប្អូនៗដែលសិក្សាជំនាញវិទ្យាសាស្ត្រសង្គម ក៏អាចធ្វើការនៅក្នុងវិស័យនៃជំនាញវិទ្យាសាស្ត្រពិតបានផងដែរ ដូចជាការសិក្សានូវជំនាញមេធាវី ក៏អាចធ្វើការនៅក្នុងវិទ្យាសាស្ត្រពិតផងដែរ គឺការរៀន ធ្វើជាអ្នកកោសល្យវិច្ច័យជាដើម។

លោក ថង សាមុន អគ្គនាយករងនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សិស្សដែលសិក្សាជំនាញសិក្សាជំនាញបច្ចេកទេស នៅមានចំនួនតិចនៅឡើយ ដោយក្នុងមួយឆ្នាំៗ មានសិស្សប្រមាណជា ៧ម៉ឺននាក់ជាង ដែលសិក្សាជំនាញបច្ចេកទេស ខណៈសិស្សដែលរៀនចប់ទី១២ ចំនួនប្រមាណជា ១០ម៉ឺននាក់ជាង សិស្សដែលបានរៀនដល់ថ្នាក់ទី៩ និងបឋមសិក្សាក៏មានចំនួនច្រើន តែការរៀនជំនាញនេះនៅមានចំនួនតិចនៅឡើយ៕

ជាចុងក្រោយ លោក ថង សាមុន បាននិយាយថា នៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចំនួន៤១៨ ដែលត្រូវការអ្នកជំនាញបច្ចេកទេស ក្នុងមួយឆ្នាំៗ មិនក្រោម ៣០ម៉ឺននាក់ឡើយ ប៉ុន្ដែបែរជាគ្មានសិស្សដែលរៀនជំនាញបច្ចេកទេស៕

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា 



Khcct banner

អត្ថបទទាក់ទង