Cc time
Cct850x100 1
Itt 0  web banner

កុមារ២២៨នាក់ឆ្លងជំងឺរលាកថ្លើមមិនដឹងពីមូលហេតុច្បាស់លាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ញូវយ៉ក៖ យ៉ាងហោចណាស់កុមារ ២២៨នាក់ ត្រូវបានជំងឺថ្លើមប្រភេទថ្មីកំពុងវាយលុកលើដោយនៅតាមបណ្តាលប្រទេសមួយចំនួន ករណីនៃជំងឺរលាកថ្លើមលើកុមារដែលមិនដឹងពីមូលហេតុច្បាស់លាស់នៅទូទាំងពិភពលោកត្រូវបានរាយការណ៍ដោយអង្កការសុខភាពពិភពលោកនាព្រឹកថ្ងៃទី ៥ ខែ ឧសភានេះ ។ ដោយនៅប្រទេសឥណ្ឌូនេស៊ី កុមារបីនាក់បានស្លាប់ បន្ទាប់ពីមានការសង្ស័យថាមានរោគសញ្ញាជំងឺទាក់ទងនឹងការរលាកថ្លើមប្រភេទថ្មី ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺដែលពាក់ព័ន្ធបានកើនឡើងយ៉ាងហោចណាស់ ចំនួន៤ នាក់។

បើតាម លោកTarik Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១ ខែឧសភាកន្លងទៅ អង្គការសុខភាពពិភពលោកបានទទួលការជូនដំណឹងថាមានយ៉ាងហោចណាស់២២៨ករណីនៃជំងឺរលាកថ្លើមលើកុមារដែលមិនមានដឹងពីមូលហេតុច្បាស់លាស់ មកពី២០ប្រទេស ដោយមាន ៥០ ករណីបន្ថែមទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។

ជាមួយគ្នានេះដែរមន្រ្តីអង្គការសុខភាពពិភពលោកបានបង្ហាញថាករណីភាគច្រើនមកពីអឺរ៉ុប ប៉ុន្តែក៏មានករណីនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ផងដែរ។ អ្នកជំងឺភាគច្រើនមានអាយុក្រោមដប់ឆ្នាំ។ ម៉្យាងវិញទៀត ក្រសួងពាក់ព័ន្ធរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថាកុមារឥណ្ឌូនេស៊ី ចំនួន៣នាក់ដែលបានស្លាប់ដោយសារជំងឺរលាកថ្លើមស្រួចស្រាវដោយមិនដឹងមូលហេតុច្បាស់លាស់មានអាយុ ២ ឆ្នាំ ៨ ឆ្នាំ និង ១១ ឆ្នាំ។ មន្រ្តីបន្តថា ថ្លើមរបស់ពួកគាត់នៅមុនពេលចេញរោគសញ្ញារលាកមានអាការៈដូចជា ចង្អោរ រាគ ក្តៅខ្លួន ប្រកាច់ និងបាត់បង់ស្មារតីជាដើម។ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពេញលេញលើមូលហេតុនៃជំងឺរលាកថ្លើម ដើម្បីកំណត់ថាករណីទាំងនេះជាប្រភេទមេរោគថ្លើមប្រភេទថ្មីរឺយ៉ាងណា៕


Khcct banner

អត្ថបទទាក់ទង