Yearendyearend1140x150

ក្រុមហ៊ុនWorldBridgeចាប់ដៃជាមួយក្រុមហ៊ុនសិង្ហបុរីបង្កើត«មជ្ឈមណ្ឌលភស្តុភារកម្ម»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការចុះហត្ថេលខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន WorldBridge Group និង ក្រុមហ៊ុនសិង្ហបុរី YCH Group (រូបភាព៖ ក្រសួងសាធារណាការ និងដឹកជញ្ជូន) 

ភ្នំពេញ៖ ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះហត្ថេលខាលើអនុស្សារណៈ (MoU) ជាមួយក្រុមហ៊ុនសិង្ហបុរី YCH Group ដើម្បីសហការគ្នាក្នុង ការអភិវឌ្ឍមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ និងលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។MOUនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបន្ថែមមួយកម្រិតទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ MoU នេះ ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងទទួលបានជោគជ័យ។ ឯកឧត្តមបានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងពីរ ដែលបានសហការគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ មានតួនាទីយ៉ាងសំខាន់ មិនគ្រាន់តែការពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មឆ្លងព្រំដែន (ជាពិសេសក្នុងចំណោមប្រទេសក្នុងតំបន់ទន្លេមេគង្គ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។

ចំណែកអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានចាត់ទុកMOUនេះជាកិត្តិយសរបស់ក្រុមហ៊ុន ដើម្បីចូលរួមចំណែកនូវជំនាញរបស់យើងក្នុងការអភិវឌ្ឍ និង គ្រប់គ្រងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគម្រោងជាតិ និងមានឥទ្ធិពលវិជ្ជមានមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។

លោកអ្នកឧកញ៉ា បានបន្តទៀតថា ក្នុងនាមក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជាដែលមានឯកទេសក្នុងភាពជាដៃគូអន្តរជាតិនៅទូទាំងវិស័យចម្រុះ យើងមានទំនុកចិត្តថាជំនាញរបស់យើងក្នុងវិស័យភស្តុភារកម្ម និង ការអភិវឌ្ឍឧស្សាហកម្មនឹងក្លាយជាដៃគូដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន YCH Group និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសេដ្ឋកិច្ចរីកលូតលាស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង