Cc time
Cct850x100 1
Itt 0  web banner

អាល្លឺម៉ង់និងឥណ្ឌាចាប់ដៃគ្នាដោះស្រាយបញ្ហាអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ចាប់ដៃគ្នានៅក្នុងការចូលរួមសន្និសីទសារព័ត៌មានអំឡុងពេលការពិគ្រោះយោបល់របស់រដ្ឋាភិបាលអាល្លឺម៉ង់-ឥណ្ឌានៅអធិការបតីក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២

ក្រុងប៊ែរឡាំងៈ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្យាផ្តល់ប្រាក់ចំនួន ១០ ពាន់លានអឺរ៉ូ (១០,៥១ ពាន់លានដុល្លារ) ដើម្បីជួយប្រទេសឥណ្ឌាសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃចន្ទ ប៉ុន្តែមេដឹកនាំទាំងពីនៅមានគម្លាតឆ្ងាយពីគ្នាក្នុងជំហររបស់ពួកគេចំពោះអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោក Scholz បានលើកឡើងពីគោលបំណងរួមរបស់ប្រទេស ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់គាត់អំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ផ្ទុយស្រឡះជាមួយនឹងលោក Modi ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ ប៉ុន្តែបានប្រឆាំងនឹងការអំពាវនាវរបស់លោកខាងលិចដើម្បីថ្កោលទោសសកម្មភាពរបស់វិមានក្រឹមឡាំង ដែលពួកគេពិពណ៌នាថាជា "ប្រតិបត្តិការយោធាពិសេស"។

ដោយឡែកមួយសប្តាហ៍បន្ទាប់ពីការយល់ព្រមជាលើកដំបូងក្នុងការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែនដើម្បីគាំទ្រការប្រយុទ្ធរបស់ខ្លួនលោក Scholz បានអំពាវនាវម្តងទៀតទៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យដកកងទ័ពរបស់គាត់ចេញពីអ៊ុយក្រែនជាបន្ទាន់។ លោក Modi ដែលប្រទេសរបស់លោកបានទិញសព្វាវុធពីប្រទេសរុស្ស៊ីបាននិយាយថា ការសន្ទនាគឺជាមធ្យោបាយតែមួយគត់ដើម្បីឈានទៅដល់ដំណោះស្រាយមួយ។ លោកបន្តថា“យើងជឿថានឹងគ្មានអ្នកឈ្នះក្នុងសង្គ្រាមនេះទេ គ្រប់គ្នានឹងចាញ់។

គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Scholz ទៅកាន់ទ្វីបអាស៊ី ដោយអាឡឺម៉ង់ក៏កំពុងស្វែងរកការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ដែលខ្លួនបានទទួលស្គាល់ថាជាគូប្រជែងយុទ្ធសាស្ត្រ។ ពាណិជ្ជកម្មអាឡឺម៉ង់ជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកដែលមានប្រជាជនជិត ១.៤ ពាន់លាននាក់ គឺតិចជាង ១០ ភាគរយនៃពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនក្នុងឆ្នាំ ២០២១។ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសភ្ញៀវដែលអាល្លឺម៉ង់នឹងអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះក្នុងខែមិថុនា៕

Khcct banner

អត្ថបទទាក់ទង