Yearendyearend1140x150

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅទីក្រុងម៉ានីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅទីក្រុងម៉ានីល ប្រភពរូប៖ ស៊ីស៊ីធីវី

ម៉ានីល៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលបានឆាបឆេះតំបន់លំនៅដ្ឋានមួយកន្លែងនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋក្នុងទីក្រុង ម៉ានីល កាលពីព្រឹកថ្ងៃចន្ទ។

វិទ្យុក្នុងស្រុក DzBB បានរាយការណ៍ថា ជនរងគ្រោះបានជាប់នៅក្នុងផ្ទះរបស់ពួកគេ នៅពេលដែលភ្លើងបានឆាបឆេះនៅម៉ោងប្រហែល ០៥៖០០ ម៉ោងក្នុងស្រុក នៅក្នុងបរិវេណសាកលវិទ្យាល័យហ្វីលីពីន ក្នុងតំបន់ជាយក្រុង Quezon ។

អ្នកស្លាប់៦នាក់រួមទាំងកុមារត្រូវបានរកឃើញក្នុងផ្ទះមួយ អ្នកស្រុកខ្លះត្រូវបានគេរាយការណ៍ថា បានរងរបួសបន្ទាប់ពីបានលោតចេញពីផ្ទះដែលកំពុងឆេះដើម្បីគេចពីភ្លើងដែលកំពុងឆេះ។

យោងតាមរបាយការណ៍ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋប្រមាណ ៨០ខ្នង និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ឬជាមួយសមាជិកគ្រួសារផ្សេងទៀត។

ដោយមានការជួយពីប្រជាពលរដ្ឋមួយចំនួន ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងអស់រយៈពេលជិតពីរម៉ោង។ ប្រជាពលរដ្ឋមួយចំនួនបានត្រឡប់ទៅផ្ទះដែលឆេះវិញ បន្ទាប់ពីភ្លើងបានរលត់ទៅវិញ ដោយសង្ឃឹមថានឹងអាចរកឃើញរបស់របរដែលនៅសេសសល់។

ការិយាល័យនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្ទះជាច្រើននៅក្នុងសហគមន៍នេះ ធ្វើពី "សម្ភារៈស្រាលៗ" ដូចជាឈើបន្ទះ ដែលបណ្តាលឱ្យភ្លើងឆេះរាលដាលលឿនជាងមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង