Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាទទួលបានភ្ញៀវជាង៣១ម៉ឺននាក់នៅក្នុងចុងសប្ដាហ៍ទី៤ ខែមេសានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦០,៧៤១នាក់, ខេត្តកំពត ៤១,៣៦៤នាក់, ខេត្តបាត់ដំបង ៣៨,១១២នាក់, រាជធានីភ្នំពេញ ៣៥,០៦៤នាក់, ខេត្តកែប ២៦,៩២៦នាក់, ខេត្តសៀមរាប ២៥,៤១៣នាក់ និង ខេត្តពោធិ៍សាត់ ១៧,០៤៤នាក់។

ជាមួយគ្នានេះ ក្រសួងបានឱ្យដឹងថា ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមក នៅតែមានចំនួនច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។ សរុបរយៈពេល២សប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ភ្ញៀសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលអំឡុងពេល៣ថ្ងៃចូលឆ្នាំនិង ថ្ងៃអាទិត្យ ភ្ញៀវសរុបមានចំនួនប្រមាណ ៥.១៧លាននាក់ទូទាំងប្រទេស។

ក្រសួងបញ្ជាក់ថា ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕

Khcct banner

អត្ថបទទាក់ទង