Yearendyearend1140x150
Img 0571

ជំនួយរបស់អាមេរិកវ៉ាក់សាំងកូវីដ១៩Pfizerចំនួន២លានដូសនឹងមកដល់កម្ពុជា ស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ថ្ងៃទី០២ ឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មាន នៃការមកដល់នៃវ៉ាក់សាំងកូវីដ ១៩ Pfizer នាថ្ងៃអង្គារ ទី ៣ ឧសភា វេលាម៉ោង ៦:៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំណតពិសេស។

វ៉ាក់សាំងកូវីដ ១៩ Pfizer ចំនួនប្រហែល ២ លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិក ផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ៣ ឧសភា ស្អែកនេះ។

សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលយកព័ត៌មានក្នុងពិធីនេះ សូមចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូត តាមរយៈលេខទូរសព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក [email protected] និង [email protected] ត្រឹមល្ងាចថ្ងៃចន្ទ ទី ២ ខែឧសភា ឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង