Cc time
Cct850x100 1
Itt 0  web banner

តួកគីសន្យាថានឹងគាំទ្រ NATO ក្នុងករណីមានការវាយប្រហារកើតឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រសួងការបរទេសតួកគីលោក Mevlut Cavusoglu ថ្លែងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីប៉ាណាម៉ានៅទីស្នាក់ការក្រសួងការបរទេស Simon Bolivar ក្នុងទីក្រុងប៉ាណាម៉ា ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២

អ៉ីស្តង់ប៊ុល៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានអះអាងកាលពីថ្ងៃអាទិត្យថា អង្គការណាតូមិនមាន "ចេតនា" ក្នុងការធ្វើអន្តរាគមន៍ក្នុងជម្លោះអ៊ុយក្រែន និងរុស្ស៊ីនោះទេ ប៉ុន្តែបានប្តេជ្ញាថាប្រទេសរបស់លោកនឹងឆ្លើយតបចំពោះការវាយប្រហារណាមួយលើសម្ព័ន្ធមិត្តណាតូ។ ជុំវិញជម្លោះនេះ ប្រទេសទួរគីបានព្យាយាមធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនមានតុល្យភាពជាមួយទាំងសម្ព័ន្ធមិត្ត និងរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតកំពូលរបស់ប្រទេសតួកគីបានបន្ថែមថា "ក្នុងករណីមានការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយ យើងនឹងឆ្លើយតបឱ្យបានគ្រប់គ្រាន់" ។ មន្រ្តីកាទូតរូបនេះបន្តថា ណាតូមិនមែនជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែននោះទេ ប៉ុន្តែរដ្ឋជាសមាជិករបស់ខ្លួនបានដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទៅឱ្យរដ្ឋាភិបាលរបស់ Volodymyr Zelensky ហើយសហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគៀវ ហើយកងទ័ពអ៊ុយក្រែនកំពុងត្រូវបានបណ្តុះបណ្តាលនៅលើមូលដ្ឋានរបស់អង្គការណាតូនៅអឺរ៉ុប។

ដោយឡែករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានចោទប្រកាន់ណាតូថា "អង្កការណាតូមានចេតនាធ្វើសង្រ្គាមជាមួយរុស្សីដោយប្រយោលពោលគឺការបន្តផ្តល់ជំនួយទាហាននឹងសព្វាវុធទៅអោយអ៊ុយក្រែនជាសម្ងាត់" ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថាប្រសិនបើនារណាហានបន្តជួយអ៊ុយក្រែននោះរុស្សីនឹងធ្វើការឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត។

យ៉ាងណាមិញ តួកគីបានព្យាយាមរក្សាទំនាក់ទំនងជាមួយទាំងសម្ព័ន្ធមិត្ត និងទីក្រុងម៉ូស្គូ ចាប់តាំងពីប្រតិបត្តិការរបស់រុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ តួកគីបានលក់យន្តហោះដ្រូន Bayraktar ដែលផលិតក្នុងស្រុករបស់ខ្លួនទៅឱ្យអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ ទន្ទឹមនឹងនេះ ទីក្រុងអ៊ីស្តង់ប៊ុលបានរៀបចំកិច្ចចរចាសន្តិភាពរវាងអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី ហើយប្រធានាធិបតី Recep Tayyip Erdogan បានស្នើឱ្យរៀបចំកិច្ចពិភាក្សារវាងលោកពូទីន និងលោក Zelensky ៕

Khcct banner

អត្ថបទទាក់ទង