Cc time
Cct850x100 1
Itt 0  web banner

យ៉ាងហោចណាស់អ្នកស្រុក ៤ នាក់បានស្លាប់នៅក្នុងការបំផ្ទុះជាច្រើនក្នុងក្រុង Donetsk

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងហោចណាស់អ្នកស្រុក ៤ នាក់បានស្លាប់នៅក្នុងការបំផ្ទុះជាច្រើនក្នុងក្រុង Donetsk ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់អ្នកស្រុក ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះជាច្រើននៅក្នុងផ្សារ និងសង្កាត់តាមដងផ្លូវក្នុងទីក្រុង Donetsk កាលពីថ្ងៃព្រហស្បតិ៍។

ការផ្ទុះចំនួនបីបានកើតឡើងនៅផ្សារអាហារចំនួនពីរក្នុងសង្កាត់ Tekstilshchik នៅពេលថ្ងៃត្រង់ នៅពេលដែលទីផ្សារកំពុងមានអតិថិជនអ៊ូអរ។ ក្រុមអ្នករាយការណ៍នៃបណ្តាញទូរទស្សន៍ចិនសកល (CGTN) បានទៅដល់កន្លែងបន្ទាប់ពីការផ្ទុះ ហើយបានរកឃើញសាកសពជនរងគ្រោះត្រូវបានខ្ទៀត ទៅឆ្ងាយជាមួយនឹងកំទេចកំទី និង ឈាមប្រឡាក់នៅកន្លែងផ្ទុះ។

អ្នកឯកទេសស៊ើបអង្កេតឧក្រិដ្ឋកម្ម និងអ្នកជំនាញការកម្ទេចបានធ្វើការនៅលើទីតាំងដើម្បីស៊ើបអង្កេតប្រភេទអាវុធដែលប្រើក្នុងការផ្ទុះ។

ការទម្លាក់គ្រាប់បែកនៅភាគខាងលិច Donetsk នៅតែបន្ត ជាពិសេសនៅក្នុងស្រុក Petrovsky និង Kirovsky ដែលមានចំងាយត្រឹមតែ ១០ ទៅ ២០ គីឡូម៉ែត្រពី "បន្ទាត់ទំនាក់ទំនង" ។ អាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតលើការបំផ្ទុះគ្រាប់បែក និងកន្លែងដែលអ្នកវាយប្រហារ៕

Khcct banner

អត្ថបទទាក់ទង