Cc time
Cct850x100 1
Itt 0  web banner

ធនាគារអេស៊ីលីដាយកខេត្តព្រះសីហនុជាទីតាំងជួបជុំរិះរកយុទ្ធសាស្ត្របន្ថែមអភិវឌ្ឍន៍ធនាគារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

ព្រះសីហនុ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ២៩ មេសា បានរៀបចំកិច្ចប្រជុំជាមួយនាយក-នាយិកាសាខា ធនាគារអេស៊ីលីដា នៅទូទាំងប្រទេសក្នុងខេត្តព្រះសីហនុ។ការរៀបចំកិច្ចប្រជុំក្នុងខេត្តព្រះសីហនុពេលនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និង រិះរកយុទ្ធសាស្ត្របន្ថែម ដើម្បីអភិវឌ្ឍន៍ធនាគារ និង ចង់បង្ហាញឱ្យ នាយក-នាយិកាសាខានៃធនាគារទាំងអស់ បានឃើញពីភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្រោមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា ទីក្រុងខេត្តព្រះសីហនុនៅរយៈពេលចុងក្រោយនេះមានការអភិវឌ្ឍខ្លាំង និង ជាតំបន់ទេសចរណ៍ដែលមានការទាក់ទាញខ្លាំង។ភាពរីកចម្រើននេះកើតឡើយដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់នេះទៅជាប៉ូលទី២នៃសេដ្ឋកិច្ចជាតិ។

បើតាមលោកបណ្ឌិត អុិន ចាន់នី កិច្ចប្រជុំរួមជាមួយ នាយក-នាយិកាសាខារបស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេសក្នុងក្រុងព្រះសីហនុនេះ ក្នុងគោលបំណងជំរុញការលូតលាស់បន្ថែមសម្រាប់ឆ្នាំ២០២២ និង ឆ្នាំបន្ត និង ជាពេលដកឃ្លាពិនិត្យរិះរកយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីអភិវឌ្ឍធនាគារ ហើយជាមួយគ្នានោះក៏ចង់ឱ្យនាយក-នាយិកាសាខាទាំងអស់បានទស្សនាពីភាពរីកចម្រើនក្នុងខេត្តព្រះសីហនុ និង នាំយកភាពរីកចម្រើនទាំងអស់នេះផ្សព្វផ្សាយជូនដល់អតិថិជន និង មហាជនក្នុងតំបន់ខ្លួន ពេលត្រឡប់ទៅតំបន់ខ្លួនវិញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជាប៉ូលទី២នៃសេដ្ឋកិច្ចជាតិ ដោយសារតែតំបន់នេះមានភូមិសាស្ត្រជាប់ សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

យោងតាមលោក ចាន់ វ៉ាន់ឌី នាយកសាខាធនាគារអេស៊ីលីដាប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ខណៈពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍខ្លាំងធនាគារអេស៊ីលីដា ប្រចាំខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្របង្កើនការផ្សព្វផ្សាយសេវាកម្មរបស់ធនាគារជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និង បានទាក់ទាញ់ឱ្យអតិថិជនប្រើប្រាស់អេស៊ីលីដា MOBILE APP ជាង២ម៉ឺនដែល៨០ភាគរយជាអាជីវកនៅផ្សារលើ៕


Khcct banner

អត្ថបទទាក់ទង