Yearendyearend1140x150
Img 0571

អង់គ្លេសនឹងផ្តល់ជំនួយ១០០លានដុល្លារលើការអនុវត្តគម្រោងការពារតំបន់ទេសភាពទន្លេមេគង្គក្រោម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ អង់គ្លេស អះអាងថាមូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបប្រតិភូមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) ដឹកនាំដោយ លោកជំទាវ Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងលោក Robbie Celriog Hughes ប្រធានក្រុមកម្មវិធីមូលនីធិការពារតំបន់ទេសភាពជីវៈចម្រុះ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាពីមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេស និងដើម្បីពិភាក្សាការងារអភិវឌ្ឍន៍អេកូទេសចរណ៍ ទន្លេមេគង្គក្រោម, សិក្សាស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានាក្នុងវិស័យអេកូទេសចរណ៍ និងគោលនយោបាយគាំទ្រនានា ជាពិសេសពិនិត្យលទ្ធភាពជំរុញកិច្ច សហប្រតិបត្តិការ ជាមួយ ក្រសួងទេសចរណ៍ លើការស្នើសុំគម្រោងគាំទ្រនានាតាមរយៈមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ។ នេះបើតាមក្រសួងទេសចរណ៍។

នៅក្និងឱកាសនេះ លោកជំទាវ Tina Redshew ក៏បានថ្លែងអរគុណដល់ឯកឧត្ដម ថោង ខុន ក្នុងការចំណាយពេលវេលាអនុញ្ញាតឱ្យក្រុមកម្មវិធីមូលនីធិការពារតំបន់ទេសភាពជីវៈចម្រុះ ចូលរួមដើម្បីពិភាក្សាការងារ និងបានអះអាងថាមូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេសនឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លាអាមេរិកដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ។

បើតាមឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា មូលនីធិ BLF អាចនឹងផ្តល់អាទិភាពអនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាលរហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងវៀតណាម តែចំពោះគម្រោងជាក់ស្តែងអនុវត្ត យ៉ាងណានោះ នឹងបង្ហាញឱ្យដឹងនៅក្នុងអំឡុងខែមិថុនាខាងមុខនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង