Yearendyearend1140x150
Img 0571

គ្រឹះស្ថានឧត្តមសិក្សា៖និស្សិតនៅតែបន្តពាក់ម៉ាស់ទោះរដ្ឋាភិបាលដកបំរាមពាក់ម៉ាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយ និងជាពិសេសដកចេញនូវវិធានការពាក់ម៉ាសនៅទីសាធារណៈ លើកលែងកន្លែងបិទជិត។ ទោះយ៉ាងណាក្តី នៅតាមគ្រឹះស្ថានឧត្តមសិក្សាសិស្សនិស្សិតនៅតែមានការប្រុងប្រយ័ត្នដដែល ដោយពួកគេមិនទាន់ហ៊ានដោះម៉ាស់នៅពេល អង្គុយរៀនក្នុងថ្នាក់ដោយផ្ទាល់។ នេះបើតាមលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថាការរៀននិងការបង្រៀនត្រូវតែមានភាពចម្រុះ។ ប្រសិនបើថ្នាក់រៀននោះមានលក្ខណៈបិទជិតតូចចង្អៀត នោះសិស្សនិងគ្រូនៅក្នុងថ្នាក់គឺត្រូវតែពាក់ម៉ាស់។ ប៉ុន្តែបើថ្នាក់រៀននោះមានលក្ខណៈធំទូលាយ សិស្សនិងគ្រូនៅក្នុងថ្នាក់មិនតម្រូវឲ្យពាក់ម៉ាស់ក៏បាន តែត្រូវឲ្យរក្សាគម្លាត។

ជាមួយគ្នានេះ លោកបណ្ឌិត ហេង វ៉ាន់ដា បានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រឹះស្ថានឧត្តមសិក្សាមានស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបានបើកដំណើរការឡើងវិញ។ លោកបណ្ឌិតថា ដំណើរការប្រសើរឡើងវិញនេះ គឺដោយសារការធូរស្រាយនៃស្ថានភាពកូវីដ-១៩ និងការទទួលបានការចាក់វ៉ាក់សាំង បន្ថែមនេះរដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ បានសម្រេចបន្ធូរបន្ថយ និងជាពិសេសដកបំរាមពាក់ម៉ាស់ជាទូទៅ លើកលែងតែនៅក្នុងបន្ទប់បិទជិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង