Cc time
Cct850x100 1
Itt 0  web banner

ចិនរាយការណ៍ពីករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួនជាង ៥ ពាន់នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនរាយការណ៍ពីករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួនជាង ៥ ពាន់នាក់ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសុក្រថា ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៥,៦៤៦ និងករណីគ្មានរោគសញ្ញាក្នុងតំបន់ចំនួន ៩,៩៤២ នាក់។

ក្នុងចំណោមករណីក្នុងស្រុកថ្មី ៥,៤៨៧ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងសៀងហៃ, ៤៧ ករណីនៅទីក្រុងប៉េកាំង, ៤២ នៅជីលីន, ៣១ នៅទីក្រុងជឺជាំង, ៧ ករណីនៅសានតុង និងក្វាងទុង, ៤ ករណីនៅហីឡុងជាំងនិងជាំងស៊ី, ៣ករណីនៅម៉ុងហ្គោលីខាងក្នុង ជាំងស៊ូ និងស៊ីឈួន, ២ ករណី ហឺណាន និងមួយករណីនៅ ឡេវនីង , ហ្វូជៀន, ហ៊ូណាន, ក្វាងស៊ី, ឆុងឈីងនិង យូណាន។

តួលេខឆ្លងក្នុងស្រុករួមមាន ៥,១២៥ ករណីដែលត្រូវបានចាត់ថ្នាក់ឡើងវិញពីអ្នកដែលគ្មានរោគសញ្ញា ៥,០៦២ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងស៊ាងហៃ, ៣១នាក់នៅជីលីន,២៨ នាក់នៅ ជឺជាំង ម្នាក់នៅ ឡេវនីង, សានតុង, ហឺណាន និង យូណាន។

ការស្លាប់ថ្មីសរុបចំនួន ៥២ ករណីក្នុងស្រុកទាំងអស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ហើយគ្មានករណីសង្ស័យក្នុងស្រុកថ្មីត្រូវបានរាយការណ៍ទេ។

សរុបករណីឆ្លងនាំចូលថ្មីសរុបចំនួន ១៣ ត្រូវបានរាយការណ៍នៅលើដីគោករបស់ចិនកាលពីថ្ងៃព្រហស្បតិ៍ ដោយ ៣ ករណីនៅក្វាងទុង, ២ករណីនៅប៉េកាំង សៀងហៃ និងហ្វូជៀន និងមួយករណីនៅហីឡុងជាំង ចឺជាំង ក្វាងស៊ី និងស៊ីឈួន។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំងឺ ២,៧៩៦ នាក់ត្រូវបានចេញពីមន្ទីរពេទ្យ បន្ទាប់ពីការជាសះ និងអ្នកទំនាក់ទំនងជិតស្និទ្ធចំនួន ២៨,១៥៩ នាក់ត្រូវបានអនុញាតឲ្យចេញពីការសង្កេតផ្នែកវេជ្ជសាស្ត្រ។

គិតត្រឹមចុងថ្ងៃព្រហស្បតិ៍នេះ ចំនួនសរុបនៃករណីឆ្លង COVID-19 ដែលបានបញ្ជាក់នៅលើដីគោកបានកើនឡើងដល់ ២១៤,២៤៣ នាក់ ដែលក្នុងនោះមាន ២៨,៣១៧ នាក់នៅតែកំពុងទទួលការព្យាបាល ហើយ ៤១៧ ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមគណៈកម្មការ៕

Khcct banner

អត្ថបទទាក់ទង