Yearendyearend1140x150

ភោជនីយដ្ឋានមួយនៅថៃចែកស្វាយហ្រ្វីដល់ភ្ញៀវដើម្បីសម្រួលការលំបាកដល់អាជីករ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ប្រជាពលរដ្ឋមួយចំនួនធំនៅថៃនាំគ្នាសម្រុកទៅទទួលនំបាយដំណើបស្វាយ ដោយហាងមួយនៅប្រទេសថៃបានរៀបចំកម្មវិធីសប្បុរសធម៌ចែកជូនប្រជាពលរដ្ឋថៃ នឹងភ្ងៀវទេសចរណ៌ថៃចំនួន ៥០០ប្រអប់នឹងរង្វាន់ជាសាច់ប្រាក់ផងដែរ ដើម្បីលើកទឹកចិត្តនឹងជួយសម្រួលដល់ការនាំចេញស្វាយទៅក្រៅរបស់អាជីវករក្នុងស្រុកថៃ។ 

បើតាមលោក Sittichai Raksadee ដែលមានអាយុ ៣៥ ឆ្នាំ ម្ចាស់ហាង Than Khun Khao Mango ក្រុង Hua Hin បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការប្រកាសចែក ស្វាយដល់ប្រជាពលរដ្ឋ ព្រោះចង់ប្រគល់ប្រាក់ចំណេញជូនប្រជាពលរដ្ឋខ្វះខាតមួយចំនួន លើសពីនេះ ក្នុងឆ្នាំនេះ ស្ថានភាពកាន់តែមានភាពល្អប្រសើរ និងទទួលបានផលចំណេញ បន្ទាប់ពីមានភាពយឺតយ៉ាវដោយសារ កូវីដ១៩រំខានអស់រយៈពេលជាយូរ។ លោក Sittichai Raksadee រៀបបាយដំណើប ៦០គីឡូក្រាម និងស្វាយណាំដំបូកមាស ២០០-៣០០គីឡូក្រាម ដើម្បីចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ៥០០ឈុត លោកបន្តថាចង់ឲ្យអ្នកទាំងអស់គ្នាបានញ៉ាំអង្ករដំណើបជាមួយស្វាយគុណភាពល្អ និងជួយកសិករដាំស្វាយផងដែរ ដោយសារតែតម្លៃស្វាយធ្លាក់ចុះជាខ្លាំង។

ជាមួយគ្នានេះដែរ លោក Sittichai បាននិយាយថា ស្ថានភាពនៃកូវីដ១៩ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះវាមានការរំខានដល់ជីវភាពបងប្អូនយើងជាខ្លាំង។ លោកបន្ថែមថា សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់សាកបាយដំណើបស្វាយ ថាន់ ឃុន ហាងនេះមានទីតាំងនៅផ្សាររាត្រី Hua Hin ផ្លូវ Dechanuchit សង្កាត់ Hua Hin ក្រុង Hua Hin ខេត្ត Prachuap Khiri Khan។ 

គួរបញ្ជាក់ថា ហាងបាយដំណើប "ថា ឃុន" ជាហាងដ៏ល្បីនៅតំបន់ផ្សាររាត្រី ហួហ៊ីន ស្រុកហួហ៊ីន ខេត្តប្រាជ្ញគីរីខាន់ បើកលក់ជាង ១១ ឆ្នាំហើយ បានបង្ហោះទំព័រហ្វេសប៊ុកប្រកាសថាបាយដំណើបស្វាយ ៥០០ ប្រអប់ នឹងត្រូវបានចែកជូនដោយឥតគិតថ្លៃដល់ពលរដ្ឋថៃព្រមទាំងភ្ញៀវទេចរណ៌ថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង