Yearendyearend1140x150

ប្រមុខ UN មកដល់អ៊ុយក្រែនដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌និងបញ្ចប់ជម្លោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រមុខ UN មកដល់អ៊ុយក្រែនដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌និងបញ្ចប់ជម្លោះ ប្រភពរូប៖ ស៊ីស៊ីធីវី

UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ក្នុងការខិតខំដើម្បីកាត់បន្ថយភាពតានតឹង និងដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។

លោកបាននិយាយថា UN នឹងបន្តការងារ ដើម្បីពង្រីកការគាំទ្រមនុស្សធម៌ និងធានាការជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះ ហើយលោកបានជំរុញឱ្យបញ្ចប់ជម្លោះតាមរយៈការទូត។

ប្រធានអង្គការសហប្រជាជាតិបានសរសេរលើ Twitter ថា «សង្គ្រាមនេះកាន់តែឆាប់ចប់ កាន់តែល្អសម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន រុស្ស៊ី និងពិភពលោក»។

នៅថ្ងៃទី ២៦ ខែមេសា លោក Guterres បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ និងបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan និង Guterres បានពិភាក្សាគ្នាអំពីដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់ប្រទេសរុស្ស៊ីតាមទូរស័ព្ទកាលពីថ្ងៃពុធ។

មេដឹកនាំតួកគីបានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថា ភាគីទាំងអស់គួរតែគាំទ្រដំណើរការទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ដំណោះស្រាយចំពោះវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវ សម្រាប់កិច្ចពិភាក្សាស្តីពីការដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន លោក Guterres បានជួបជាមួយលោក Erdogan នៅរដ្ឋធានី Ankara ប្រទេសតួកគីកាលពីថ្ងៃចន្ទ។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការបាននិយាយថា លោក Guterres បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសតួកគីក្នុងការបញ្ចប់ជម្លោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង