Yearendyearend1140x150

ក្រសួងប្រៃសណីយ៍កំពុងពន្លឿនអនុវត្តលេខកូដរួម ក្រោយពលរដ្ឋត្អូញត្អែរកាត់លុយទូរស័ព្ទគ្មានមូលហេតុ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលកន្លងទៅ។

ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ដែលជាហេតុក្រសួងជម្រុញឲ្យមាននិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ដើម្បីឲ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

បន្ថែមពីនេះ​ ក្រសួងក៏បានលើកឡើងដែរថា អ្នកប្រើប្រាស់គួរយល់ដឹងពីទំហំកញ្ចប់សេវាខ្លួន និងសុពលភាព លើការប្រើប្រាស់សេវានិងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឲ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ដូចជាការផ្លាស់ប្ដូរគម្រោង ការប្ដូរលុយ សេវា CallTune សេវាឆ្នោត សេវាហោរាសាស្រ្ត សេវាស្ដាប់ចម្រៀង លទ្ធផលព័ត៌មានកីឡា សេវាកម្ចីប្រាក់ក្រុមហ៊ុន និងសេវាហៅចេញដោយមិនបញ្ចេញលេខ ជាដើម៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងប្រៃសណីយ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង