Yearendyearend1140x150

ថៃឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធនឹងការស្លាប់របស់តារាសម្តែងតេងម៉ូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ណុនថាបុរី៖ ប៉ូលិសបានចោទប្រកាន់មនុស្ស៦នាក់ពាក់ព័ន្ធនឹងការលង់ទឹករបស់តារាសម្តែង Nida "Tangmo" Patcharaveerapong រួមទាំងការធ្វេសប្រហែសបណ្តាលឱ្យស្លាប់ ការផ្តល់ព័ត៌មានមិនពិត និងលាក់បាំងភស្តុតាងដើម្បីជួយជនល្មើស។ ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា តារាស្រីរូបនេះបានធ្លាក់ពីទូកល្បៀនលឿន ហើយត្រូវក្បាលម៉ាស៊ីនកិន មុនពេលលង់ទឹកទន្លេចៅប្រាយ៉ា កាលពីចុងខែកុម្ភៈ។

ប៉ូលិសថៃបានធ្វើសន្និសីទសារព័ត៌មាននៅទីបញ្ជាការដ្ឋាននគរបាលភូមិភាគទី១ កាលពីថ្ងៃអង្គារ ដើម្បីបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេលើការស្លាប់របស់តារាស្រីវ័យ ៣៧ ឆ្នាំ។ លោកឧត្តមសេនីយ៍ទោ Paisan Wongwacharamongkol ស្នងការនគរបាលខេត្ត ណុនថាបុរី បាននិយាយថា Tanupat "Por" Lerttaweewit (ម្ចាស់ទូកល្បឿនលឿន) ត្រូវបានចោទប្រកាន់ពីបទមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ បើកទូកគ្មានអាជ្ញាប័ណ្ណ ទម្លាក់មនុស្សចូលទៅក្នុងទន្លេ ផ្តល់សេចក្តីថ្លែងការណ៍មិនពិត មិនបានភ្ជាប់ឈ្មោះទូកដាក់លើកប៉ាល់ និងបើកទូកដែលមានការចុះបញ្ជីផុតកំណត់។

ដោយឡែកម្ចាស់ទូកគឺលោក Phaiboon "Robert" Trikanjananun ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យស្លាប់ បើកទូកដោយគ្មានអាជ្ញាប័ណ្ណ ប្រើប្រាស់ទូកដែលមានការចុះបញ្ជីផុតកំណត់ និងទម្លាក់វត្ថុចូលទៅក្នុងទន្លេ។ Wisapat "Sand" Manomairat ប្រឈមមុខនឹងការចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យស្លាប់។ ដោយ Nitas "Job" Kiratisoothisathorn ត្រូវបានចោទប្រកាន់ពីបទលាក់បាំងភស្តុតាងដើម្បីជួយជនល្មើសនិងទម្លាក់វត្ថុចូលទៅក្នុងទន្លេ រឺឯ Idsarin "Gatick" Juthasuksawat អ្នកគ្រប់គ្រង Tangmo ត្រូវបានចោទប្រកាន់ពីបទលាក់បាំងភស្តុតាងដើម្បីជួយជនល្មើស និងផ្តល់សេចក្តីថ្លែងការណ៍មិនពិត។ Peam "Em" Thamtheerasri ត្រូវបានចោទប្រកាន់ពីបទលាក់បាំងភស្តុតាងដើម្បីជួយជនល្មើសនិងមានអ្នកផ្សេងទៀតនិយាយមិនពិត។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ Wasant Techa-akarakasem មេបញ្ជាការស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលខេត្តភូមិភាគទី១ បានឲ្យដឹងថា ខ្សែវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញវត្ថុមួយនៅត្រង់ចំណុចកប៉ាល់ ក្បែរផែ Pibun 1 ក្នុងខេត្ត Nonthaburi វេលាម៉ោង ២២.៣៣នាទីយប់ ថ្ងៃទី ២៤ ខែកុម្ភៈ។ មួយនាទីក្រោយមក វត្ថុនោះបានបាត់ នៅពេលបន្ទាប់មក មានមនុស្សម្នាក់ក្រោកឈរលើទូក ដែលបន្ទាប់មកក៏បន្ថយល្បឿន ហើយចុះរាវក្នុងទន្លេ។ ប៉ូលីសបានរកឃើញថារាងកាយរបស់ Tangmo មានរបួសចំនួន ២៦ កន្លែងនៅចន្លោះភ្លៅ និងកជើងរបស់នាង។

របួសធំបំផុតនៅផ្នែកខាងក្នុងនៃភ្លៅស្តាំរបស់នាងមានទទឹង ៧ សង់ទីម៉ែត្រ បណ្តោយ ២៦ សង់ទីម៉ែត្រ និងជម្រៅ 1.5-4.5 សង់ទីម៉ែត្រ វាត្រូវគ្នានឹងទំហំនៃស្លាបព្រាលរបស់ទូកល្បឿនលឿន។

លោក Pol Lt Jirapat Phumjit ស្នងការនគរបាលខេត្តទី១ បានថ្លែងថា៖ «Tangmo មិនបានធ្លាក់ពីលើទូកនោះទេ មានករណីសម្លាប់លើកទូកពោលគឺទម្លាក់ពីលើ»។ ឧត្តមសេនីយ៍ឯក Jirapat បាននិយាយថា "នៅពេលដែល Tangmo ត្រូវបានវាយដោយស្លាបចក្រ នាងស្រែកយំ ដោយទឹកនឹងចូលពេញសួត ហើយទើបបណ្តាលឲ្យនាងលង់ទឹកស្លាប់ភ្លាមៗ។ លោកសង្គត់ធ្ងន់ថា អ្នកជិះទូកទាំងនោះស្រវឹង ហើយមានអ្នកប្រាប់អ្នកទាំង៥នាក់ដែលនៅលើទូកពន្យារពេលជួបប៉ូលិស ដើម្បីចៀសវាងការកាត់ទោសពីបទបើកបរក្រោមឥទ្ធិពលជាតិស្រវឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង