Yearendyearend1140x150

ព្យុះស៊ីក្លូននឹងភ្លៀងនិងវាយប្រហារភូមិភាគមួយចំនួនក្នុងប្រទេសវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលរដ្ឋវៀតណាម​ជិះ​ម៉ូតូ​ឆ្លង​កាត់​ផ្លូវលិច​ទឹក​នៃ​ផ្លូវ Nguyen Huu Canh ក្នុង​ស្រុក Binh Thanh ក្នុង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២០កន្លងទៅ

ហូជីមិញ៖ ភ្លៀងត្រូវបានគេរំពឹងថានឹងធ្លាក់មកលើតំបន់ទាំងបីនៃភាគខាងជើង កណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមក្នុងអំឡុងពេលថ្ងៃបង្រួបបង្រួមជាតិ និងថ្ងៃឈប់សម្រាកនៃទិវាពលកម្មនៅចុងសប្តាហ៍នេះ។

លោក Tran Hong Thai ប្រធានរដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាមបានប្រាប់កិច្ចប្រជុំស្តីពីការការពារគ្រោះមហន្តរាយធម្មជាតិនៅទីក្រុងហាណូយថា តំបន់មួយចំនួនមានហានិភ័យខ្ពស់ក្នុងការទទួលរងភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃខ្យល់បក់ខ្លាំងនៅកម្ពស់ ១,៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ លោកបានបន្ថែមថា ព្យុះស៊ីក្លូនត្រូពិច គួរតែត្រូវបានគេរំពឹងថានឹងបង្កើតនៅសមុទ្រចិនខាងត្បូង។

យោងតាមរដ្ឋបាលបានឲ្យដឹងថាព្យុះចំនួនយ៉ាងតិច ១០-១២ អាចកើតឡើងនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ ដោយព្យុះប្រហែលពាក់កណ្តាលរំពឹងថានឹងជះឥទ្ធិពលមកលើប្រទេសវៀតណាមដីគោក។

សូមបញ្ជាក់ថាព្យុះស៊ីក្លូនអាចនឹងវាយប្រហារវៀតណាម នាថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង