Yearendyearend1140x150

យុវជនខ្មែរម្នាក់ប្រែក្លាយ«កាកសំណល់អំពៅ»ទៅជាចានក្រដាស

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យុវជនខ្មែរម្នាក់បានចំណាយពេលបីឆ្នាំដើម្បីបង្កើតឧបករណ៍កែច្នៃដែលប្រើសម្រាប់កែច្នៃចានក្រដាសពីកាកសំណល់អំពៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។ លោក តាំង សុជាតិ ស្ថាបនិក និង នាយកគ្រប់គ្រងក្រុមហ៊ុន MG Pacific Company Limitedបាននិយាយថា លោកផ្តល់ដល់ទីផ្សារក្នុងស្រុកនូវចានក្រដាសក្នុងតម្លៃមួយដើម្បី ប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹងការត្អូញត្អែរពីកង្វះខាតនៃការគាំទ្រសម្រាប់ក្រុមហ៊ុនតូចរបស់លោក។

លោក តាំង សុជាតិ  បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់គាត់គឺចង់បង្ហាញអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍នៃការកែច្នៃកាកសំណល់ និងជាសញ្ញាមួយក្នុងការកាត់បន្ថយកម្រិតនៃការបំពុល។ លោកបន្តថា សិប្បកម្មរបស់លោកបានបង្កើតផលិតផលក្នុងស្រុក និងការងារបន្ថែមទៀតសម្រាប់ប្រជាជន។

លោក សុផាន់ ជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនបានលើកថា ពួកគេបាននាំយកនូវឧបករណ៍ចាស់ៗពីផ្សារ និងយានដ្ឋានជួសជុលរថយន្តដើម្បីកែច្នៃប្រើប្រាស់ឡើងវិញក្នុងការបង្កើតជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងរោងចក្ររបស់ពួកគេ។ លោក ម៉ុក ចាន់ណា អ្នកលក់ទឹកអំពៅបាននិយាយថាគាត់រក្សាកាកសំណល់អំពៅក្នុង បាវដើម្បីទុកឱ្យក្រុមហ៊ុនរបស់ លោក សុជាតិ ជាជាងបោះចោល។

លោក តាំង សុជាតិ បានឲ្យដឹងថា លោកបង្កើតចានផលិតពីកាកអំពៅនេះ ព្រោះចង់ផលិតរបស់ប្រើប្រាស់ចេញពីរបស់ដែលប្រជាជនខ្មែរបាន ប្រើហើយបោះចោលទាំងវាអាចយកមកធ្វើការកែឆ្នៃបាន។ លោកបន្តថា ជាធម្មតាអ្នកលក់ទឹកអំពៅតែងតែយកសំណង់កាកអំពៅទៅបោះចោលតាមវាលគ្រប់ទីកន្លែង ឬយកទៅដុតចោល។ សម្រាប់សិប្បកម្មរបស់ខ្ញុំបានយកសំណល់កាកអំពៅមកឆ្នៃទៅជាក្រដាស ដែលយើងហៅថាក្រដាស់អំពៅ រួចយកវាមកជំនួសការប្រើប្រាស់ផ្លាស្ទិច។

លោក តាំង សុជាតិ បាននិយាយថា នៅកម្ពុជា ការប្រើប្រាស់ផ្លាស្ទីកគឺមានការពេញនិយមណាស់ សម្រាប់ចានធ្វើពីស្នោរគឺវាមិនងាយរលាយទៅជាដីនោះទេ វាត្រូវការពេលយ៉ាងហោចណាស់៧០០ ទៅ៨០០ឆ្នាំ។ ដូច្នេះទើបលោកកែឆ្នៃចានផលិតពីសំណល់កាកអំពៅ ដែលគេតែងតែយកទៅបោះចោលនោះ មកអោយ ប្រជាជនប្រើប្រាស់ជំនួសផ្លាស្ទិចទាំងនោះ ដើម្បីជាផ្នែកមួយជួយដល់បរិស្ថាន។ លើសពីនេះសិប្បកម្មរបស់ខ្ញុំបានបង្កើតផលិតផលក្នុងស្រុក និង បង្កើតការងារអោយប្រជាជនមានចំណូលផងដែរ តាមរយៈការកែឆ្នៃមួយនេះ។ សម្រាប់បច្ចេកទេសវិញលោកបានធ្វើការកែលម្អមកពីបច្ចេកទេសនានារបស់ប្រជាជនខ្មែរផ្ទាល់តែម្តង។

លោក តាំង សុជាតិ បានបញ្ជាក់ថា ផលលំបាកដែលលោក្កំពុងជួបនោះគឺ ផលិតផលរបស់លោកមានតម្លៃថ្លៃ ព្រោះការផលិតយើងបានចំនួនតិច និងចំណាយច្រើន ដូច្នេះថ្លៃដើមក្នុងការផលិតរបស់យើងវាខ្ពស់។ តែប្រសិនជាអ្នកប្រើប្រាស់ឲ្យតម្លៃទៅលើ គុណតម្លៃ ទៅលើការខិតខំ នោះតម្លែផលិតផលមួយនេះនៅតិចណាស់ ដូច្នេះខ្ញុំសូមអោយស្នើរ អោយប្រជាជនកម្ពុជាជួយបន្តការគាំទ្រសិន ព្រោះថាប្រសិនជាយើងមិនបន្តការគាំទ្រនៅពេលនេះ នោះ ផលិតផលមួយនេះគ្មានថ្ងៃណាមានតម្លៃថោកនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង