Yearendyearend1140x150

ឥណ្ឌូណេស៊ីគ្រោងបិទ»ការនាំចេញប្រេងដូងដោយសារតែកង្វះខាតក្នុងស្រុក«

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​ម្នា​ទិញ​ប្រេង​ឆា​ដែល​ផលិត​ពី​ដើម​ដូង​ប្រេង​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី 27 ខែ​មីនា ឆ្នាំ 2022

ហ្សាការតា៖ ឥណ្ឌូណេស៊ីនឹងហាមឃាត់ការនាំចេញតែប្រេងដូងដែលចម្រាញ់ បន្សុទ្ធ និងបន្សាបក្លិនស្អុយចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ខណៈដែលការហាមប្រាមនេះនឹងមិនរាប់បញ្ចូលប្រេងដូងឆៅ ឬទម្រង់ផលិតផលនិស្សន្ទវត្ថុផ្សេងទៀត នេះបើតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លោក Musdhalifah Machmud បាននិយាយកាលពីថ្ងៃអង្គារ។

ដោយឡែក រដ្ឋាភិបាលនឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការអនុវត្តការហាមឃាត់ និងលទ្ធភាពទទួលបានប្រេងដូងចម្រាញ់ និងប្រេងដូងឆៅក្នុងស្រុក នេះបើយោងតាមបទបង្ហាញដែលរដ្ឋាភិបាលផ្តល់ជូនដល់ក្រុមហ៊ុននានា ដែលលោក Machmud បានផ្ទៀងផ្ទាត់។ យោងតាមបទបង្ហាញនោះបានបញ្ជាក់ថា៖ «ប្រសិនបើមានការខ្វះខាតប្រេងដូងចម្រាញ់នោះ ការហាមឃាត់ការនាំចេញបន្ថែមទៀតអាចត្រូវបានអនុវត្តភ្លាមៗ»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង