Cc time
Cct850x100 1
Itt 0  web banner

ឡាវអំពាវនាវឲ្យរុស្សីអ៊ុយក្រែនចចារគ្នាបញ្ឈប់សង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុង Kumamoto ប្រទេសជប៉ុន

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ Phankham Viphavanh បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៤ (APWS) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។

លោកនាយករដ្ឋមន្រ្តី Phankham បានទៅដល់ទីក្រុង Kumamoto ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមវេទិកា APWS ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមេសា។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ទឹកសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការអនុវត្តល្អបំផុត និងជំនាន់ក្រោយ” មានការចូលរួមពីប្រមុខរដ្ឋតំណាងប្រទេសចំនួន ៤៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដោយឡែកកិច្ចប្រជុំកំពូលបានពិភាក្សាអំពីបញ្ហាផ្សេងៗទាក់ទងនឹងទឹក ក៏ដូចជារបៀបអនុវត្តអនុសាសន៍ដែលបានធ្វើឡើងក្រោម "សេចក្តីប្រកាសទីក្រុង យ៉ាំងហ្គោន" ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ៣ ក្នុងឆ្នាំ ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានមានប្រសាសន៍យ៉ាងយូរជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដោយកត់សម្គាល់ជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីនាយករដ្ឋមន្រ្តី Phankham ឡើងកាន់តំណែងកាលពីថ្ងៃទី ២២ ខែមីនាឆ្នាំមុន។

បើយោងតាម KPL រាយការណ៍ថា មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា និងបន្តលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងឡាវ និងជប៉ុន និងដើម្បីបន្តផែនការសកម្មភាពសម្រាប់ភាពជឿនលឿននៃភាពជាដៃគូយុទ្ធសាស្ត្ររវាងឡាវ និងជប៉ុន។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Kishida បាននិយាយក្នុងកិច្ចប្រជុំថា “ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន គឺជាទង្វើដែលផ្ទុយនឹងការគោរពចំពោះឯកភាពនៃអធិបតេយ្យភាព និងទឹកដី” ដោយបញ្ជាក់ថា រុស្ស៊ីត្រូវតែស្តាប់សំឡេងរបស់អន្តរជាតិ។ នាយករដ្ឋមន្ត្រី Phankham បានឆ្លើយតបថា លោកកំពុងឃ្លាំមើលស្ថានការណ៍នៅអ៊ុយក្រែនយ៉ាងជិតស្និទ្ធ ហើយសង្ឃឹមដោយស្មោះចំពោះការបន្ធូរបន្ថយភាពតានតឹង និងបទឈប់បាញ់ជាបន្ទាន់។

បន្ទាប់ពីជំនួបនោះ មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសម្រាប់កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស៕

Khcct banner

អត្ថបទទាក់ទង