Yearendyearend1140x150

មនុស្ស៧នាក់ជាប់ពាក់ព័ន្ធករណីបាញ់សមត្ថកិច្ចស្លាប់ពេលចុះបង្ក្រាបគ្រឿនញៀននៅកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ ករណីបាញ់គ្នារវាងសមត្ថកិច្ច និង ជនសង្ស័យនៃការជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២១ មេសា កន្លងទៅនេះ បានបណ្ដាលឱ្យសមត្ថកិច្ច០២នាក់ បានស្លាប់ និង របួស០១នាក់។ បច្ចុប្បន្ននេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ និង០៥នាក់ទៀតត្រូវបានគេចខ្លួន។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តការបង្ក្រាបគ្រឿនញៀននៅកំពង់ស្ពឺនោះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនសង្ស័យ០៧នាក់ និង ឃាត់ខ្លួន០២នាក់ គេចខ្លួន០៥នាក់។

ជនសង្ស័យ២នាក់ដែលបានចាប់ខ្លួននោះ មានឈ្មោះ ធីម ឌឿន ហៅពែក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ជនដៃដល់មានអាវុធខ្លី០១ដើម បាញ់ប្រហារមកលើសមត្ថកិច្ច។ជននេះបានស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យដោយសារជនសង្ស័យហូរឈាមច្រើនពេក។ទី២-ឈ្មោះ ថេង ធឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

ការឆែកឆេរផ្ទះកើតហេតុសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០២កញ្ចប់ធំ ទូរស័ព្ទ០២គ្រឿង ដាវ ០២ កាំបិតខ្វែវ០១ ពូថៅ០២ កាំបិតប៉ាំងតោ០១ កូនកាំបិតចុងស្រួច០១ សម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់ និងរបួសម្នាក់។នគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់ មានឈ្មោះ ជុច សុភា នាយប៉ុស្តិ៍ទួលព្រេជ ត្រូវគ្រាប់កាំភ្លើង០២គ្រាប់។គ្រាប់ទី១ត្រូវក្រោមឆ្អឹងដងកាំបិតផ្នែកខាងស្តាំបៀមចូលក្នុង។គ្រាប់ទី២ត្រូវក្បាលពោះខាងស្តាំបៀមចូលក្នុង)។ ទី២-លោក រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀនស្រុកត្រូវគ្រាប់កាំភ្លើង០១គ្រាប់ ក្រោមឆ្អឹងជម្នីខាងស្តាំបៀមចូលខាងក្នុង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជួញដូរគ្រឿងញៀន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង