Cc time
Cct850x100 1
Itt 0  web banner

លោក វេង សាខុន បញ្ហាការនាំចេញស្វាយ ដោយសារកុងទុន័រឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋមន្រី្ដក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងពីបញ្ហាប្រឈម នៃការនាំចេញស្វាយ ផលកសិកម្មមួយចំនួនទៀតដែលមានការរាំងស្ទះ នៃការនាំចេញដោយសារការឡើងថ្លៃនៃការដឹករបស់កុងទុន័រត្រជាក់។

នៅថ្ងៃទី២៤ មេសា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បញ្ហានៃការនាំចេញផ្លែស្វាយមិនទាក់ទងជាមួយរដ្ឋាភិបាលដែលត្រូវទិញផលកសិកម្មនេះឡើយ តែកសិករផ្ទាល់ត្រូវតែទាក់ទងវិស័យឯកជនដើម្បីនាំចេញដោយខ្លួនឯង។ បញ្ហាប្រឈមនេះមិនមែនមានតែស្វាយឡើយ សូម្បីតែការនាំចេញនៅកសិផលចេកក៏មានបញ្ហានៃការនាំចេញដែរ។

លោក វេង សាខុន បានបន្ថែមទៀតថា ការជួលកុងទុន័រត្រជាក់ដែលនាំចេញកសិផលទាំងនោះ មានការឡើងថ្លៃពី ២៥០០ ដុល្លារអាមេរិក ក្នុងមួយកុងទុន័រ ដូច្នេះការដឹកទៅដល់គោលដៅត្រូវចំណាយពី៧០០០ ទៅ ៨០០០ ដុល្លារអាមេរិក ក្នុងមួយកុងទុន័រ ដែលធ្វើឱ្យមានការចំណាយតិចជាងចំណេញ។ ម្យ៉ាងទៀត ការនាំចេញតាមច្រកវៀតណាមទៅកាន់ប្រទេសចិនក៏ចង្អៀត។

លោក វេង សាខុន បានបន្ដទៀតថា កន្លងមកក្រុមហ៊ុឯកជនបានជួបជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកដំណោះស្រាយ។ បច្ចុប្បន្ននេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន កំពុងតែស្វែងរកដំណោះស្រាយនេះហើយ ដូច្នេះក្រសួងកសិកម្មមិនអាចធ្វើអ្វីលើសពីការជូនដំណឹងឡើយ។ លោកវេង សាខុន បានផុសនៅលើហ្វេសប៊ុកជាច្រើនដង ប៉ុន្ដែប្រជាកសិករដែលមានម៉ូយរួចហើយបែរជាមិនរវល់ រហូតដល់មានបញ្ហាម៉ូយមិនទិញ បែរជាចោទរដ្ឋាភិបាលវិញ៕

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ មេសា ម្សិលមិញនេះមានគណនីហ្វេសប៊ុកឈ្មោះ Sen Phonn បានបង្ហោះថា ផលស្វាយប្រហែល៣០តោន ត្រូវបានចាក់ចោលដោយកសិករនៅខេត្តសៀមរាប ដែលនាំឱ្យមានការចែករំលែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក៕




Khcct banner

អត្ថបទទាក់ទង