Yearendyearend1140x150

ក្រសួងប្រៃសណីយ៍ជំរុញឱ្យនៅតាមបុរីមានសេវាទូរស័ព្ទ និងអ៊ិនធើណេតគ្រាប់គ្រាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យនៅតាមបុរីនីមួយៗ ត្រូវមានសេវាទូរស័ព្ទ និងអ៊ិនធើណេតគ្រាប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឌីជីថល សម្រាប់ទំនាក់ទំនងការងារ ធ្វើអាជីវកម្ម និងប្រាស្រ័យទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាសូហ្វែរឧស្សាហកម្មឌីជីថល ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់ស្តង់ដារផ្នែកជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល ដើម្បីដោះស្រាយវិស័យបរិស្ថាន នៅថ្ងៃទី២១ ខែមេសានេះ ឯកឧត្តម លើកឡើងថា ចាប់ពីពេលនេះតទៅម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ិនធើណេត ឱ្យបានគ្រាប់គ្រាន់។

ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការងារជាមួយម្ចាស់គម្រោងបុរី ប្រតិបត្តិករប្រព័ន្ធទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគឯកជន លើការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាទូរស័ព្ទ និងអ៊ិនធើណេតនៅតាមបុរីលំនៅឋាន ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឈានទៅសម្រេចបានតាមចក្ខុវិស័យ និងគោលនយោបាយដែលបានដាក់ចេញ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង