Cc time
Cct850x100 1
Itt 0  web banner

កម្ពុជា-ចិន ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈ អចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០មេសាបានជួប សន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងស្ថាប័នទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ ចេញផ្សាយដោយគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម Song Tao បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ ស្រួចស្រាវ ក្នុងការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ដែលបានឈានដល់កម្រិតមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ ជោគវាសនារួម។ ភាគីទាំងពីរក៏បានជូនព័ត៌មានគ្នាវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ។

ភាគីទាំងពីរបានពាំនាំនូវការសួរសុខទុក្ខទៅវិញទៅមកពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា ទោះបីជាមានវិបត្តិនៃជំងឺ កូរ៉ដ-១៩ ក៏ដោយ ក៏ប្រទេសទាំងពីរនៅបន្តរក្សាការបើកចំហរទំនាក់ទំនងជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល។

ឯកឧត្តម ប្រាក់ សុខុន បានចូលរួមអបអរសាទរចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ចំពោះ ជោគជ័យនៃការរៀបចំកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ការប្រារព្ធមហាសន្និបាតសភាទាំងពីរ និងការសម្រេចគោលដៅ ១០០ឆ្នាំ ទី១ ក្នុងការកសាងសង្គមរីកចម្រើន មធ្យមគ្រប់វិស័យ និងលុបបំបាត់ភាពទីទ័លក្រ បានទាំងស្រុង ព្រមទាំងសម្រេចបានកំណើនសេដ្ឋកិច្ច ៨១% សម្រាប់ឆ្នាំ ២០២១។

ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ ចំពោះគណបក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្ត្តម Xi Jinping ប្រធានរដ្ឋចិន ដែលបាន គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយ៉ាងមានប្រសិទ្ធភាព ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយជោគជ័យ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូរីដ-១៩ តាមរយៈការបញ្ជូនអ្នកឯកទេសវេជ្ជសាស្ត្រ ការផ្ដល់បរិក្ខារ វេជ្ជសាស្ត្រ និងវាក់សាំងបង្ការជំងឺកូវីដ-១៩។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ដែលកម្ពុជា និងចិន បានក្លាយជាមិត្តដែកថែប និងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ស្អិតរមួត ហើយបាន និងកំពុងរួមគ្នាកសាង “សហគមន៍វាសនារួម ក្រោមមគ្គុទេសក៍ដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន។ ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្ត ដោយបានកត់សម្គាល់នូវការរីកចម្រើនជា លំដាប់ និងប្រកបដោយផ្លែផ្កានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ វប្បធម៌ ការអប់រំ សុខាភិបាល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ មានបញ្ហាមីយ៉ាន់ម៉ា និងអ៊ុយក្រែនជាដើម ៕

Khcct banner

អត្ថបទទាក់ទង