Yearendyearend1140x150

ចាប់ផ្តើមទទួលពាក្យ«ប្រកួតវីដេអូខ្លី»ដើម្បីក្លាយជាផលិតករភាពយន្តវ័យក្មេង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២០ មេសា បានជូនដំណឹងស្ដីពី កម្មវិធីប្រកួតប្រជែងវីដេអូអាស៊ានលើកទី៦។ ការប្រកួតប្រជែងវីដេអូនេះ នឹងផ្ដល់ឱកាសឱ្យយុវជន ក្លាយខ្លួនជាផលិតករភាពយន្តវ័យក្មេងនៅក្នុងតំបន់អាស៊ាន តាមរយៈការប្រកួតប្រជែងវីដេអូខ្លី ។ ការទទួលពាក្យប្រកួតវីដេអូ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២២។

ការប្រកួតប្រជែងវីដេអូនេះ នឹងផ្ដល់ឱកាសឱ្យយុវជន ក្លាយខ្លួនជាផលិតករភាពយន្តវ័យក្មេងនៅក្នុងតំបន់អាស៊ាន តាមរយៈការប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ «យុវជនដោះស្រាយបញ្ហាប្រឈមជាមួយគ្នា - រក្សាភាពស្វាហាប់ក្នុងអំឡុងពេលនៃការរាតត្បាត៖ ACTnow!»។

បេក្ខជនដែលចូលរួមប្រកួត ត្រូវតែមានអាយុ១៨-៣០ឆ្នាំ និងមិនមែនជាអ្នកដែលធ្វើការ ឬមានអាជីពជាអ្នកថតវីដេអូ។ វីដេអូ ដែលដាក់ក្នុងការប្រកួត ត្រូវមានរយៈពេល ៦០វិនាទីតែប៉ុណ្ណោះ។ ការចួលរួមក្រកួតវីដេអូនេះ អាចជាបុគ្គល ឬជាក្រុម។

បេក្ខជនដែលជាប់ជ័យលាភី១០រូប នឹងចូលរួមសិក្ខាសាលាបណ្តុះបណ្តាលផ្ទាល់ពីគ្រូឯកទេសផលិតវីដេអូ រយៈពេល ៤ថ្ងៃ នៅទីក្រុងភ្នំពេញ ប៉ុន្ដែសម្រាប់វីដេអូ ដែលធ្វើជាក្រុម មានសមាជិកតែម្នាក់ប៉ុណ្ណោះ ដែលអាចចូលរួមក្នុងសិក្ខាសាលានេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង