Yearendyearend1140x150

រុស្ស៊ីប្រគល់«សំណើច្បាស់លាស់»មួយដល់អ៊ុយក្រែនហើយកំពុងរងចាំការឆ្លើយតប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីប្រគល់«សំណើច្បាស់លាស់»មួយដល់អ៊ុយក្រែនហើយកំពុងរងចាំការឆ្លើយតប ប្រភពរូប៖ RT

រុស្ស៊ី៖ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយនៅថ្ងៃទី២០ ថា រុស្ស៊ីបានប្រគល់ឯកសារព្រាងមួយច្បាប់ឱ្យអ៊ុយក្រែន ដែលរាយបញ្ជីយ៉ាងច្បាស់នូវសំណើរបស់រុស្ស៊ី ហើយកំពុងរង់ចាំការឆ្លើយតបរបស់អ៊ុយក្រែន។

លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនេះថា «នាពេលបច្ចុប្បន្ននេះ ឯកសារព្រាងរបស់យើងត្រូវបានប្រគល់ទៅឱ្យភាគីអ៊ុយក្រែន ដែលរួមមានទាំងចំណុចច្បាស់លាស់ ដែលភាគីរុស្ស៊ីបានស្នើដល់អ៊ុយក្រែន»។

ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ភាគីទាំងពីរបានធ្វើការចរចាជាច្រើនលើក។ ការចរចាចុងក្រោយបំផុត ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃទី ២៩ ខែមីនា ហើយមានការរីកចម្រើនមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា សេចក្តីព្រាងកិច្ចព្រមព្រៀងចុងក្រោយ ដែលដាក់ដោយភាគីអ៊ុយក្រែនបង្ហាញថា ខ្លួនបានងាកចេញពីជំហរសំខាន់ដែលកំណត់ដោយការចរចានៅអ៊ីស្តង់ប៊ុល។

លោក Peskov ក៏បានឆ្លើយតបទៅនឹងប្រធានបទនៃកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដោយនិយាយថា កាលពីដើមសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសរុស្ស៊ី លោក Ben Zvi បានបញ្ជាក់ថា អ៊ីស្រាអែលមានបំណងរៀបចំឱ្យមានជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅទីក្រុងហ្សេរូសាឡឹម។

ក្រៅពីអ៊ីស្រាអែល តួកគីក៏បានបង្ហាញចេតនាចង់ធ្វើជាម្ចាស់ផ្ទះនៃជំនួបប្រមុខរដ្ឋរុស្ស៊ី និងអ៊ុយក្រែន។ លោក Peskov បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោក Putin នឹងមិនបដិសេធក្នុងការជួបជាមួយលោក Zelensky ជាគោលការណ៍នោះទេ។ ដោយសារអត្ថបទនៃកិច្ចព្រមព្រៀងឈប់បាញ់មិនទាន់ត្រូវបានរៀបចំ ហើយការទម្លាយមិនទាន់ត្រូវបានធ្វើឡើងលើបញ្ហាសំខាន់ៗមួយចំនួន ភាគីទាំងពីរនៅតែត្រូវរៀបចំសម្រាប់ការប្រជុំ។

ចាប់តាំងពីការកើនឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសជាបន្តបន្ទាប់នូវការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលពាក់ព័ន្ធនឹងវិស័យជាច្រើន។ ទោះបីជាបណ្តាប្រទេសលោកខាងលិចមិនបានដាក់ទណ្ឌកម្ម ដោយផ្ទាល់ទៅលើក្រុមហ៊ុនដែករុស្ស៊ីក៏ដោយ ក៏ការដាក់ទណ្ឌកម្មត្រូវបានដាក់លើបុគ្គលមួយចំនួន ដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនលោហៈរុស្ស៊ី ដែលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនទាំងនេះ។ វិមានក្រឹមឡាំងបាននិយាយថា លោកពូទីន គ្រោងនឹងជួបជាមួយតំណាងក្រុមហ៊ុនលោហៈមួយចំនួន នៅក្រោយនៅថ្ងៃទី ២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង