Cc time
Cct850x100 1
Itt 0  web banner

USAIDស្វែងរកម្ចាស់ស្នាដៃនៃប្រធានបទ«កាត់បន្ថយតម្រូវការហូប និងទិញសាច់សត្វព្រៃ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណនីហ្វេសប៊ុក USAID Cambodia Green Future នៅថ្ងៃទី២១មេសានេះ បានជូនដំណឹងស្ដីពីការស្វែងរក «ស្នាដៃ និង គំនិតច្នៃប្រឌិត» ចូលរួមយុទ្ធនាការ ក្រោមប្រធានបទ «កាត់បន្ថយតម្រូវការហូប និងទិញសាច់សត្វព្រៃ» ។ ការទទួលស្នាដៃនៃការប្រកួត នឹងផុតកំណត់ នៅថ្ងៃទី៣០ មេសា ខាងមុខនេះ។

បេក្ខជនដែលមានបំណងចូលក្នុងការប្រកួតនេះ ត្រូវតែជាយុវជនខ្មែរ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា និងមានអាយុចន្លោះពី១៥-២៤ឆ្នាំ។ យុវតី និងយុវជន ជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត ក្នុងការចូលរួមប្រកួតនេះ។ កាប្រកួតនេះ អាចជាបុគ្គល ឬជាក្រុមដែលមានសមាជិកយ៉ាងច្រើន៣នាក់ និងមានសមាជិកជាស្រី្ដយ៉ាងតិច ១នាក់។

គួរបញ្ជាក់ថា ស្នាដៃដែលអាចដាក់ក្នុងការប្រកួតនេះបានអាចជា វីដេអូ ដែលរយៈពេល ១-៣នាទី និងជារូបថត ឬរូបភាព (Photo Story)។ ស្នាដៃ ដែលត្រូវដាក់ប្រកួត ត្រូវធ្វើឡើង ជាភាសាខ្មែរ និងផ្តល់នូវគំនិត ឬដំណោះស្រាយ ពាក់ព័ន្ធនឹងប្រធានបទ «កាត់បន្ថយតម្រូវការហូប និងទិញសាច់សត្វព្រៃ»។


Khcct banner

អត្ថបទទាក់ទង