Yearendyearend1140x150

ចិនរាយការណ៍ករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន ៣,២៩៧ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនរាយការណ៍ករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន ៣,២៩៧ នាក់  ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃអង្គារថា ប្រទេសចិនដីគោកបានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកថ្មីចំនួន ៣,២៩៧ និងករណីគ្មានរោគសញ្ញាក្នុងតំបន់ចំនួន ១៨,១៨៧។

ក្នុងចំណោមករណីក្នុងស្រុកថ្មី ៣,០៨៤ ត្រូវបានរាយការណ៍នៅទីក្រុងសៀងហៃ, ៨៨ ករណី និងនៅជីលីន និង ៦៤ នៅហៃឡុងជាំង។

ករណីក្នុងស្រុកថ្មីផ្សេងទៀតត្រូវបានរាយការណ៍នៅក្នុងខេត្ត ក្វាងទុង, ជាំងស៊ូ, ជាំងស៊ី, សានស៊ី, ប៉េកាំង, ជឺជាំង, សានតុង, ហឺណាន, ហឺប៉ី, ឡេវនីង, អានហួយ, ហ៊ូប៉ី, ហ៊ូណាន, យូណាន, សាអានស៊ី និង ឈីងហៃ។

តួលេខឆ្លងក្នុងស្រុករួមមាន ១,០១៥ ដែលត្រូវបានចាត់ថ្នាក់ឡើងវិញថា ជាករណីដែលបានបញ្ជាក់ពីអ្នកដែលគ្មានរោគសញ្ញា ជាពិសេស ៩៧៤ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងសៀងហៃ, ២៦ នៅជីលីន, ១១ នៅក្វាងទុង, ២ នៅ ជឺជាំង, មួយនៅក្នុងខេត្ត សានតុង និង ឈីងហៃ។

អ្នកស្លាប់ថ្មីចំនួន ៧ នាក់ ដែលជាករណីក្នុងស្រុកទាំងអស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ប៉ុន្តែគ្មានករណីសង្ស័យត្រូវបានរាយការណ៍ទេ។

ករណីនាំចូលថ្មីសរុបចំនួន ១៩ ករណី COVID-19 ត្រូវបានរាយការណ៍នៅទូទាំងប្រទេសចិនដីគោកកាលពីថ្ងៃច័ន្ទ ដោយ ៥ ករណីត្រូវបានចាត់ថ្នាក់ឡើងវិញថា ជាករណីដែលបានបញ្ជាក់ពីអ្នកមិនមានរោគសញ្ញា។

កាលពីថ្ងៃចន្ទ អ្នកជំងឺ ១,៩១២ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពីការជាសះស្បើយ ហើយទំនាក់ទំនងជិតស្និទ្ធចំនួន ៣៩,១៣១ ត្រូវបានអនុញ្ញាត្តចេញពីការសង្កេតផ្នែកវេជ្ជសាស្ត្រ។ តែចំនួនករណីធ្ងន់ធ្ងរបានកើនឡើងបួននាក់ធៀបនឹងថ្ងៃមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង