Yearendyearend1140x150

កូនប្រុសរបស់ស្តេចបាល់ទាត់ Cristiano Ronaldo ស្លាប់បាត់បង់ជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
CR7 នឹងភរិយារបស់លោក

ព័រទុយហ្គាល់៖ ស្តេចបាល់ទាត់ដែលពិភពកលោកទទួលស្គាល់ជាកំពូលអធិរាជបាល់ទាត់នោះ គឺ Cristiano Ronaldo កាលពីយប់មិញលោកបានប្រកាសលើគេហទំព័ររបស់លោកថាវាជារឿងដល់គួរឲ្យសោកសង្វេកជាទីបំផុតដែលក្រុមគ្រួសារលោកបានបាត់បង់សមាជិកថ្មីម្នាក់ ពោលគឺមរណៈភាពរបស់កូនប្រុសរបស់គាត់។

យោងតាម Facebook ផ្លូវការរបស់កីឡករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកគឺ Cristiano Ronaldo បានបង្ហោះសារដ៏សោកសង្វេកមួយលើគេហទំព័ររបស់លោកថា វាជារឿងសោកស្ដាយជាខ្លាំងដែលយើងបានបាត់បង់កូនប្រុសរបស់យើងម្នាក់ វាជាការឈឺចាប់ដ៏អាក្រក់បំផុតដែលឪពុកម្តាយគ្រប់រូបមិនអាចទទួលយកបាន។ ស្តេចបាល់ទាត់រូបនេះ បានបន្តថា មានតែកំណើតនៃកូនរបស់យើងទេដែលផ្តល់ឱ្យយើងនូវកម្លាំងដើម្បីរស់នៅក្នុងពេលវេលានេះដោយក្តីសង្ឃឹមនិងសុភមង្គល តែជាអកុសលគ្រប់យ៉ាងត្រូវបានបន្សល់ត្រឹមការឈឺចាប់នឹងសោកស្តាយជាទីបំផុតសម្រាប់ក្រុមគ្រួសាររបស់លោក។

CR7 បន្ថែមថា យើងសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាសម្រាប់ការថែទាំ និងការគាំទ្រទាំងអស់ដែលពួកគេបានផ្តល់ចំពោះកូនរបស់យើង។ លោកសង្គត់ធ្ងន់ថាកូនប្រុសរបស់យើង គឺជាទេវតា យើងនឹងស្រឡាញ់នឹងចងចាំគេជារៀងរហូត។

ស្តេចបាត់ទាត់ CR7 បានប្រកាសជាផ្លូវការពីមរណៈភាពរបស់កូនប្រុសរបស់ខ្លួន ដោយមានអ្នកចូលរួមចែករំលែកនៅលើគេហទំព័រ Facebook នឹង Instagram របស់លោករាប់លាននាក់ ទោះបីជាយ៉ាងណាក៏ពុំទាន់មានការបញ្ចាក់បន្ថែមរបស់លោកពីដើមហេតុដែលធ្វើឲ្យកូនលោកបាត់បង់ជីវិតឡើយ។

គួរបញ្ជាក់ថា Ronaldo មានកូនប្រុសម្នាក់ Cristiano Jr ដែលកើតក្នុងឆ្នាំ ២០១០និងកូនភ្លោះ Eva និង Mateo ដែលកើតនៅឆ្នាំ ២០១៧ គាត់ក៏មានកូនស្រីម្នាក់ជាមួយ Rodriguez - Alana Martina ដែលកើតនៅឆ្នាំ២០១៧ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង