Yearendyearend1140x150
Img 0571

វៀតណាមកាត់ទោស«ប្រហារជីវិត»ជនជាតិចិន២រូបពីបទផលិតគ្រឿងញឿន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជន​ជាប់​ចោទ​ប្រាំបី​នាក់​នៅ​សាលា​ដំបូង​ក្នុង​ខេត្ត Kon Tum កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២

ហូជីមិញ៖ តុលាការប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិចិនពីរនាក់ កាលពីថ្ងៃសៅរ៍ពីបទដំណើរការប្រតិបត្តិការផលិតមេតំហ្វេតាមីនជាង ១១ គីឡូក្រាម។ ជនល្មើសមានឈ្មោះ Cao Zi Li និង Jian Huang ទាំងពីរនាក់ អាយុ ៥៩ ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាមេខ្លោង ត្រូវបានរកឃើញថាមានពិរុទ្ធពីបទ "ផលិតសារធាតុញៀនខុសច្បាប់"។

មន្រ្តីវៀតណាមបានឲ្យដឹងថា អ្នកសមគំនិតជនជាតិចិនម្នាក់ទៀតដែលត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Yang Yuan De ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលមនុស្ស ៥ នាក់ផ្សេងទៀតរួមទាំងជនជាតិវៀតណាមម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៣៤ ខែទៅ ២០ ឆ្នាំ។

យោងតាមការចោទប្រកាន់ លោក Cao Zi Li ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតនៅក្នុងប្រទេសចិនពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់ក្នុងឆ្នាំ ២០០២ ។ នៅខែតុលា ឆ្នាំ ២០១៧ លោក Li ត្រូវបានលើកលែងទោស និងដោះលែងពីពន្ធនាគារ។

អ្នកទាំងពីរបានទាក់ទងជនជាតិចិនខ្លះឲ្យផ្លាស់ទៅប្រទេសវៀតណាម ដើម្បីបើករោងចក្រផលិតមេតំហ្វេតាមីន។ ចាប់តាំងពីខែមីនា ឆ្នាំ ២០១៩ មក លោក Li និង ជនរួមជាតិមួយក្រុមបានជួលរោងចក្រចំនួនពីរនៅស្រុក Dak Ha នៃខេត្ត Kon Tum និងកណ្តាលក្រុង Quy Nhon ដើម្បីផលិតថ្នាំមេតំហ្វេតាមីន ក្រោមរូបភាពនៃ "មន្ទីរពិសោធន៍ផលិតថ្នាំសំលាប់សត្វល្អិត"។

ដោយឡែកនៅខែសីហាឆ្នាំដដែល ប៉ូលីសក្នុងតំបន់បានឆ្លើយតបទៅនឹងព័ត៌មានជំនួយពីអ្នកស្រុក ហើយបានឆ្មក់ចូលរោងចក្រនៅស្រុក Dak Ha ដោយ រឹបអូសបានថ្នាំញៀនជាង ១១គីឡូក្រាម ព្រមទាំងគ្រឿងចក្រដែលប្រើសម្រាប់ផលិតថ្នាំញៀន។ លោក Li និងបក្ខពួករបស់គាត់ត្រូវបានចាប់ខ្លួនភ្លាមៗ។អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬមេតំហ្វេតាមីនលើសពី ២,៥ គីឡូក្រាម ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង